អដ្ឋកថា ភទ្រាវុធប្បញ្ហាទី ១២
ភទ្រាវុធប្បញ្ញាទី ១២ ក្នុងភទ្រាវុធប្បញ្ញាទី ១២ មានពាក្យផ្តើមថា ឱកញ្ជហំ ដូច្នេះ ក្នុងបទទាំងនោះ បទថា ឱកញ្ជហំ បានដល់ ទ្រង់លះនូវការជាប់ជំពាក់ ។ បទថា តណ្ញច្ឆិទំ សេចក្តីថា ទ្រង់កាត់នូវពួកតណ្ញាទាំង ៦ ។ បទថា អនេជំ បានដល់ មិនមានការចង់បានក្នុងលោកធម៌ទាំងឡាយ ។ បទថា នន្ទិញ្ជហំ សេចក្តីថា លះនូវសេចក្តីប្រាថ្នា មានរូបក្នុងអនាគតជាដើម ។ ពិតហើយ ក្នុងទីនេះ ភទ្រាវុធមាណពពោលដល់តណ្ហាតែម្យ៉ាងបុណ្ណោះ ដោយប្រការ ផ្សេងៗ ដើម្បីសរសើរព្រះមានព្រះភាគនោះឯង ។ បទថា កប្បជ្ជហំ សេចក្តី ថា ជាអ្នកលះកិលេសជាគ្រឿងកំណត់ ២ យ៉ាង ។ បទថា អភិយាចេ សេចក្តីថា ខ្ញុំព្រះអង្គទូលអារាធនាយ៉ាងក្រៃលែង ។ បទថា សុត្វាន នាគស្ស អបនមិស្សន្តិ ឥតោ អធិប្បាយថា បពិត្រព្រះមានព្រះភាគ ជនទាំងឡាយ ជាច្រើនបានស្តាប់នូវព្រះតម្រាស់របស់ទ្រង់ ដែលជាបុគ្គលប្រសើរហើយ នឹង ចៀសចេញទៅអំពីបាសាណកចេតិយនេះ ។ បទថា ជនបទេហិ សង្គតា បានដល់ មកព្រមគ្នាក្នុងទីនេះ ចាកជនបទទាំងឡាយ មានជនបទឈ្មោះ អង្គៈជាដើម ។ បទថា វិយាករោហិ សេចក្តីថា សូមទ្រង់សម្តែងធម៌ ។ គ្រានោះ ព្រះមានព្រះភាគ កាលទ្រង់សម្តែងធម៌ ដោយអនុលោមតាម អធ្យាស្រ័យរបស់ភទ្រាវុធមាណពនោះ ទើបត្រាស់ ២ គាថា ។ ក្នុងបទទាំងនោះ បទថា អាទានតណ្ហំ បានដល់ តណ្ហាជាគ្រឿង ប្រកាន់មាំ មានការកាន់យកអារម្មណ៍ មានរូបជាដើម អធិប្បាយថា ប្រកាន់មាំ ដោយអំណាចតណ្ហា ។ បទថា យំ យញ្ញិ លោកស្មឹ ឧបទិយន្តិ បានដល់ ប្រកាន់មាំវត្ថុណាមួយ ក្នុងប្រភេទនៃធម៌ មានខន្ធជាដើមនោះ ។ បទថា តេនេវ មារោ អន្វេតិ ជន្តុំ សេចក្តីថា មារ គឺខន្ធមារ ដែលមានក្នុងបដិសន្ធិ រមែងជាប់តាមសត្វនោះ ដោយអំណាចកម្មាភិសង្ខា