ឧទយប្បញ្ហាទី ១៣
ឧទយប្បញ្ញាទី ១៣ ( ឧទយមាណពដ៏មានអាយុ ទូលសួរថា ) ខ្ញុំព្រះអង្គ ជាអ្នកត្រូវការដោយបញ្ញា ទើបមកគាល់ ( ដើម្បីសួរ ) ព្រះអង្គជាអ្នកបំពេញឈាន មានព្រះសន្តានប្រាសចាកធូលី គឺ កិលេស មិនមានអាសវៈ បានទ្រង់ធ្វើកិច្ច ដែលគួរធ្វើស្រេច ហើយ ដល់នូវត្រើយនៃធម៌ទាំងពួង សូមព្រះអង្គទ្រង់សម្តែងនូវ វិមោក្ខធម៌ គឺព្រះអរហត្ត ជាគ្រឿងទម្លាយអវិជ្ជាចេញបាន ។ ( ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា ម្នាលឧទយៈ ) តថាគតពោលនូវការលះ នូវកាមច្ឆន្ទៈ និងទោមនស្សទាំងពីរយ៉ាង ផង ការបន្ទោបង់នូវសេចក្តីរួញរាផង ការឃាត់បង់នូវកុក្កុច្ចៈផង មានឧបេក្ខា និងសតិដ៏បរិសុទ្ធ មានសេចក្តីត្រិះរិះក្នុងធម៌ជាប្រធាន ថា ជាវិមោក្ខធម៌ គឺព្រះអរហត្ត ជាគ្រឿងទម្លាយនូវអវិជ្ជាចេញ បាន ។ សត្វលោកមានអ្វីជាគ្រឿងចងទុក អ្វីជាគ្រឿងសញ្ចរទៅ នៃសត្វលោកនោះ លោកពោលថា និព្វានៗ ដូច្នេះ តើព្រោះលះ អ្វីបាន ។ សត្វលោក មានសេចក្តីត្រេកត្រអាល ជាគ្រឿងចងទុក មានសេចក្តីគិតសញ្ជឹង ជាគ្រឿងសញ្ចរទៅ នៃសត្វលោកនោះ ដែលលោកពោលថា និព្វាន ព្រោះលះតណ្ហាចេញបាន ។ កាលបុគ្គលមានសតិ ត្រាច់ទៅដូចម្តេច វិញ្ញាណទើបរលត់ យើងខ្ញុំមកគាល់ ដើម្បីនឹងទូលសួរព្រះអង្គ នឹងបានស្តាប់ព្រះវា ចារបស់ព្រះអង្គ ។ កាលបុគ្គលមិនត្រេកត្រអាល ចំពោះវេទនាទាំងខាងក្នុង ទាំងខាងក្រៅ មានសតិត្រាច់ទៅយ៉ាងនេះ វិញ្ញាណទើបរលត់ ទៅ ។ ឧទយមាណវកប្បញ្ញាទី ១៣ ចប់ ៥