អដ្ឋកថា ឧទយប្បញ្ហាទី ១៣

ក្បាលទី 38 · ទំព័រ 799

ឧទយប្បញ្ញាទី ១៣ ក្នុងឧទយប្បញ្ញាទី ១៣ មានពាក្យផ្តើមថា ឈាយឹ ដូច្នេះ ក្នុងបទទាំងនោះ បទថា អញ្ញំ វិមោក្ខំ សេចក្តីថា ឧទយមាណពទូល សួរដល់វិមោក្ខដែលសម្លឹងដោយអានុភាពនៃបញ្ញា ។ លំដាប់នោះ ព្រោះឧទយមាណពជាអ្នកបានឈានទី ៤ ដូច្នោះ ព្រះមាន ព្រះភាគ កាលទ្រង់សម្តែងអញ្ញាវិមោក្ខ គឺធម៌ជាគ្រឿងរួចផុត ដែលគួរ ដឹង ដោយប្រការផ្សេងៗ ដោយអំណាចឈាន ដែលឧទយមាណពបាន ហើយ ទើបត្រាស់ ២ គាថា ។ ក្នុងបទទាំងនោះ បទថា បហានំ កាមច្ឆន្ទានំ សេចក្តីថា តថាគត ពោលធម៌ជាគ្រឿងលះនូវសេចក្តីពេញចិត្តក្នុងកាមរបស់បុគ្គល ដែលញ៉ាំង បឋមជ្ឈានឲ្យកើតថា ជាអញ្ញាវិមោក្ខ ។ គប្បីប្រកបបទទាំងពួងយ៉ាងនេះ ។ បទថា ឧបេក្ខាសតិសំសុទ្ធំ បានដល់ បរិសុទ្ធល្អដោយឧបេក្ខា និងសតិ ក្នុងឈានទី ៤ ។ បទថា ធម្មតក្កបុរេជវំ សេចក្តីថា ភិក្ខុតាំងនៅក្នុងចតុត្ថជ្ឈានវិមោក្ខនោះ ឃើញច្បាស់នូវអង្គឈានហើយ រមែងពោលដល់អរហត្តវិមោក្ខដែលខ្លួនសម្រេចហើយ ។ ពិតហើយ ការត្រិះរិះដល់ធម៌ មាន សម្មាសង្កប្បដែលសម្បយុត្តដោយមគ្គជាដើមរបស់អរហត្តវិមោក្ខ ឈ្មោះថា ជាធម៌ស្ទុះទៅខាងមុខ ។ ដោយហេតុនោះ ទើបព្រះមានព្រះភាគត្រាស់ថា ធម្មតក្កបុរេជវំ ដូច្នេះ ។ បទថា អវិជ្ជាយ បភេទនំ សេចក្តីថា តថាគត ពោលថា នុ៎ះឯងជាអញ្ញាវិមោក្ខសម្រាប់ទម្លាយអវិជ្ជា ដោយន័យដែលប្រៀបធៀប ោជាមួយហេតុ ព្រោះអាស្រ័យនិព្វាន ពោល គឺការទម្លាយអវិជ្ជាកើតឡើង ។ ឧទយមាណពបានស្តាប់និព្វានដែលព្រះមានព្រះភាគត្រាស់ដោយ ព្រះតម្រាស់ ដែលជាការទម្លាយអវិជ្ជាយ៉ាងនេះហើយ កាលនឹងទូលសួរថា ដែលហៅថា និព្វាននោះ ព្រោះលះអ្វីបាន ទើបពោលគាថាថា កឹសុ សញ្ញោជនោ ដូច្នេះជាដើម ។ ក្នុងបទទាំងនោះ បទថា កឹសុ សញ្ញោជនោ សេច