បោសាលប្បញ្ហាទី ១៤
បេសាលប្បញ្ញាទី ១៤ ( បោសាលមាណពដ៏មានអាយុ ទូលសួរថា ) ខ្ញុំ ព្រះអង្គ ជាអ្នកត្រូវការដោយបញ្ញា ទើបមកគាល់ដើម្បីសួរ ព្រះអង្គ សម្តែងព្រះប្រាជ្ញាញាណ ក្នុងកាលជាអតីត មិនញាប់ញ័រ ( ចំពោះសុខទុក្ខ ) មានសេចក្តីសង្ស័យកាត់បង់ហើយ ដល់នូវ ត្រើយនៃធម៌ទាំងពួង បពិត្រព្រះអង្គជាសក្យពង្ស ខ្ញុំព្រះអង្គសូម ទូលសួរ ញាណរបស់បុគ្គល មានសេចក្តីកំណត់ កត់សម្គាល់ ក្នុងរូប បានជាក់ច្បាស់ ( បានសម្រេចដល់រូបជ្ឈានហើយ ) លះបង់ រូបារម្មណ៍ទាំងអស់បានហើយ ( កន្លងរូបជ្ឈានហើយ ) ឃើញ ទាំងខាងក្នុង ទាំងខាងក្រៅថា វត្ថុបន្តិចបន្តួចមិនមាន ( សម្រេច អរូបជ្ឈាន ដែលហៅថាអាកិញ្ចញ្ញាយតនៈ ) បុគ្គលមានសភាព ដូច្នោះ តើព្រះអង្គគប្បីប្រៀនប្រដៅ ដោយប្រការដូចម្តេចទៀត ។ ( ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា ម្នាលបោសាលៈ ) តថាគតជ្រាបវិញ្ញាណដ្ឋិតិ ( ភូមិជាទីតាំងនៃវិញ្ញាណ ) ទាំងអស់ ទើបជ្រាបបុគ្គលនោះ កំពុងឋិតនៅ មានចិត្តចុះស៊ប់ក្នុង ( អាកិញ្ចញ្ញាយតនៈ ) មានអាកិញ្ចញ្ញាយតនៈនោះ ប្រព្រឹត្តទៅខាងមុខ មានអាកិញ្ចញ្ញាយតនៈជាដែនកើត មានសេចក្តីត្រេកត្រអាល ជា គ្រឿងប្រកបដូច្នេះ លុះតថាគត ជ្រាបច្បាស់យ៉ាងនេះហើយ លំដាប់ អំពីអាកិញ្ចញ្ញាយតនជ្ឈាននោះ ក៏រមែងពិចារណាឃើញច្បាស់ ក្នុង សហជាតធម៌នោះ នេះឯងជាញាណដ៏ពិតប្រាកដ របស់ព្រាហ្មណ៍ នោះ ជាអ្នកប្រព្រឹត្តចប់ព្រហ្មចរិយធម៌ ។ បោសាលមាណវកប្បញ្ញាទី ១៤ ចប់ ៥