អដ្ឋកថា បោសាលប្បញ្ហាទី ១៤
បេសាលប្បញ្ញាទី ១៤ ក្នុងបោសាលប្បញ្ញាទី ១៤ មានពាក្យផ្តើមថា យោ អតីតំ ដូច្នេះ ក្នុងបទទាំងនោះ បទថា យោ អតីតំ អាទិសតិ សេចក្តីថា ព្រះមាន ព្រះភាគអង្គណា ទ្រង់សម្តែងអាងដល់អតីតជាដើមថា មួយជាតិខ្លះ របស់ ព្រះអង្គ និងរបស់ពួកសត្វដទៃ ។ បទថា វិភូតរូបសញ្ញិស្ស បានដល់ របស់បុគ្គលដែលឈានកន្លងរូបសញ្ញា ។ បទថា សព្វកាយប្បហាយិនោ បានដល់ លះរូបកាយបានទាំងអស់ ដោយការលះម្តងម្កាល និងដោយការ សង្កត់ អធិប្បាយថា លះបដិសន្ធិក្នុងរូបភពបានហើយ ។ បទថា នត្ថិ កិញ្ចិតិ បស្សតោ បានដល់ ឃើញថា មិនមានអ្វី ព្រោះឃើញច្បាស់ថា វិញ្ញាណ មិនមាន អធិប្បាយថា បានអាកិញ្ចញ្ញាយតនសមាបត្តិ ។ បទថា ញាណំ សក្កានុបុច្ឆាមិ សេចក្តីថា បោសាលមាណពហៅព្រះមានព្រះភាគថា សក្យ ។ ខ្ញុំព្រះអង្គទូលសួរដល់ញាណរបស់បុគ្គលនោះថា គួរប្រាថ្នាដូចម្តេច ។ បទថា កថំ នេយ្យោ បានដល់ បុគ្គលនោះគួរទូន្មានដូចម្តេច គួរឲ្យញាណ កើតដល់បុគ្គលនោះក្រៃលែងឡើងបានដូចម្តេច ។ លំដាប់នោះ ព្រះមានព្រះភាគ កាលទ្រង់ប្រកាសញាណរបស់ព្រះអង្គ ដែលបុគ្គលណាម្នាក់កម្ចាត់មិនបាន ក្នុងបុគ្គលបែបនោះ ដើម្បីទ្រង់ព្យាករ ញាណនោះដល់បោសាលមាណព ទើបត្រាស់ ២ គាថាតទៅ ។ បទថា វិញ្ញាណដ្ឋិតិយោ សព្វា អភិជានំ តថាគតោ សេចក្តីថា តថាគតដឹងក្រៃលែង នូវវិញ្ញាណដ្ឋិតិទាំងពួងយ៉ាងនេះ គឺវិញ្ញាណដ្ឋិតិ ៤ ដោយ អំណាចអភិសង្ខារ វៀរវិញ្ញាណដ្ឋិតិ ៧ ដោយអំណាចបដិសន្ធិ ។ បទថា តិដ្ឋន្តមេនំ ជានាតិ បានដល់ ជ្រាបបុគ្គលនោះ ជាអ្នកតាំងនៅបានដោយកម្ម គឺអភិសង្ខារថា តទៅ សត្វនេះ នឹងមានគតិយ៉ាងនេះ ។ បទថា វិមុត្តំ បានដល់ ដែលបង្អោនទៅហើយក្នុងអាកិញ្ចញ្ញាយតនសមាបត្តិជាដើម ។ បទថា តប្បរាយនំ សេចក្