មោឃរាជប្បញ្ហាទី ១៥

ក្បាលទី 38 · ទំព័រ 806

មោឃរាជប្បញ្ញាទី ១៥ ( មោឃរាជមាណពដ៏មានអាយុ ទូលសួរថា ) បពិត្រព្រះអង្គជាសក្យពង្ស ខ្ញុំព្រះអង្គទូលសួរ អស់វារៈ ២ ដង ហើយ ព្រះអង្គមានដួងចក្ខុ ក៏មិនទាន់បានដោះស្រាយ ដល់ខ្ញុំ ព្រះអង្គនៅឡើយ បពិត្រព្រះអង្គជាទេពឥសី ខ្ញុំព្រះអង្គបានឮថា បើគេទូលសួរអស់វារៈ ៣ ដង ព្រះមានព្រះភាគ គង់ដោះស្រាយ លោកនេះ លោកដទៃ ព្រហ្មលោក ព្រមទាំងទេវលោក រមែង មិនទាន់ដឹងនូវសេចក្តីយល់ របស់ព្រះអង្គជាព្រះគោតម ដ៏ទ្រង់ យសទេ ខ្ញុំព្រះអង្គ ជាអ្នកត្រូវការដោយបញ្ញា ទើបមកគាល់ ( ដើម្បីសួរ ) ព្រះអង្គជាអ្នកឃើញដ៏លើសលុបយ៉ាងនេះ បុគ្គល កាលពិចារណា នូវខន្ធលោកដូចម្តេច មច្ចុរាជទើបមិនឃើញ ។ ម្នាលមោឃរាជ អ្នកចូរជាអ្នកមានសតិសព្វកាល ចូរពិចារណាលោក ដោយសភាពជារបស់សូន្យ បុគ្គលដកអត្តានុទិដ្ឋិគ ឺសេចក្តីឃើញថាជាខ្លួនប្រាណចេញ ទើបឆ្លងមច្ចុរាជចេញបាន យ៉ាងនេះ បុគ្គលកាលពិចារណាលោកយ៉ាងនេះ មច្ចុរាជទើបមិន ឃើញ ។ មោឃរាជមាណវកប្បញ្ញាទី ១៥ ចប់