អដ្ឋកថា មោឃរាជប្បញ្ហាទី ១៥
មោឃរាជប្បញ្ញាទី ១៥ ក្នុងមោឃរាជប្បញ្ញាទី ១៥ មានពាក្យផ្តើមថា ទ្វាហំ សក្កំ ដូច្នេះ ក្នុងបទទាំងនោះ បទថា ទ្វាហំ បានដល់ ខ្ញុំព្រះអង្គបានទូលសួរបញ្ញា អស់វារៈ ២ ដង ។ ដែលពិតនោះ មោឃរាជមាណពនោះ ធ្លាប់សួរបញ្ញា នឹងព្រះមានព្រះភាគអស់វារៈ ២ ដង កាលចប់អចិតប្បញ្ញា និងតិស្សមេត្តេយ្យប្បញ្ញា ។ តែព្រះមានព្រះភាគ ទ្រង់រង់ចាំឲ្យមោឃរាជមាណពមាន ឥន្ទ្រិយចាស់ក្លាសិន ទើបទ្រង់មិនបានព្យាករ ។ ដោយហេតុនោះ ទើបមោឃរាជមាណពទូលថា បពិត្រព្រះអង្គជាសក្យពង្ស ខ្ញុំព្រះអង្គទូលសួរអស់វារៈ ២ ដងហើយ ។ បទថា យាវតតិយញ្ច ទេវិសិ ព្យាករោតីតិ មេ សុតំ សេចក្តីថា ខ្ញុំព្រះអង្គបានស្តាប់មកយ៉ាងនេះថា ព្រះសម្មាសម្ពុទ្ធទ្រង់ស្វែងរក គុណ ទ្រង់ចែកធម៌ ទ្រង់ជាវិសុទ្ធិទេព ត្រូវសួរបញ្ញាប្រកបដោយធម៌ហើយ ទ្រង់នឹងព្យាករក្នុងលើកទី ៣ ។ បានឮថា មោឃរាជមាណពនោះ បានស្តាប់ យ៉ាងនេះ ត្រង់ឆ្នេរស្ទឹងគោធាវរីនោះឯង ដោយហេតុនោះ ទើបមោឃរាជមាណពទូលសួរថា ព្យាករោតីតិ មេ សុតំ ដូច្នេះ ។ បទថា អយំ លោកោ បានដល់ មនុស្សលោក ។ បទថា បរោ លោកោ បានដល់ លោកដ៏សេស វៀរមនុស្សលោកនោះ ។ បទថា សទេវកោ បានដល់ លោកដ៏សេស ប្រកបដោយឧបបត្តិទេព និងសម្មតិទេព វៀរព្រហ្មលោក ។ បទថា ព្រហ្មលោកោ សទេវកោ នេះ គ្រាន់តែសម្តែងដល់ន័យជាដើមថា ក្នុងលោក ព្រមទាំងទេវលោក ។ ដោយពាក្យនោះ គប្បីជ្រាបលោកដូចបានពោលហើយ យ៉ាងនោះ ។ បទថា ឯវំ អភិក្កន្តទស្សវឹ បានដល់ ទ្រង់មានប្រក្រតីឃើញ ធម៌ដ៏ស្អាត គឺធម៌ដ៏ក្រៃលែងយ៉ាងនេះ ។ មោឃរាជមាណពសម្តែងថា ទ្រង់ អ្នកអាចឃើញអធ្យាស្រ័យ អធិមុត្តិ និងគតិ ដែលប្រព្រឹត្តទៅខាងមុខនៃលោក ព្រមទាំងទេវលោក ។ បទថា សុញ្ញតោ លោកំ អវេក្ខស្សុ បា