បិង្គិយប្បញ្ហាទី ១៦
បិង្គិយប្បញ្ញាទី ១៦ ( បិង្គិយមាណពដ៏មានអាយុ ទូលសួថា ) ខ្ញុំព្រះអង្គ ជាមនុស្សចាស់ មិនសូវមានកម្លាំង មានពណ៌សម្បុរអាប់ អន់ ភ្នែកក៏មិនសូវភ្លឺ ត្រចៀកសម្រាប់ស្តាប់ក៏មិនសូវឮ សូម កុំឲ្យខ្ញុំព្រះអង្គវង្វេងវង្វាន់វិនាសក្នុងចន្លោះ សូមព្រះអង្គត្រាស់ ប្រាប់ធម៌ដែលខ្ញុំព្រះអង្គគួរដឹង ជាគ្រឿងលះជាតិ និងជរា ក្នុង អត្តភាពនេះឲ្យទាន ។ ( ព្រះមានព្រះភាគទ្រង់ដោះស្រាយថា ម្នាលបិង្គិយៈ ) អ្នកចូរឃើញថា ជនទាំងឡាយជាអ្នកប្រមាទ រមែងលំបាក ព្រោះរូបជាហេតុ រមែងឈឺចាប់ក៏ព្រោះរូបជាហេតុ ម្នាលបិង្គិយៈ ព្រោះដូច្នោះ អ្នកកុំប្រមាទ ចូរលះរូបចោលចេញ ដើម្បីមិន កើតតទៅទៀត ។ ទិសទាំងឡាយនេះ គឺទិសធំ ៤ ទិសតូច ៤ ទាំងទិស ខាងលើ ១ និងទិសខាងក្រោម ១ រួមត្រូវជា ១០ ទិស វត្ថុ ណាមួយក្នុងលោក ដែលព្រះអង្គមិនធ្លាប់ឃើញ មិនធ្លាប់ឮ មិន ធ្លាប់ប៉ះពាល់ ឬមិនធ្លាប់ជ្រាប មិនមានទេ សូមព្រះអង្គត្រាស់ ប្រាប់ធម៌ដែលខ្ញុំព្រះអង្គគួរដឹងសម្រាប់លះជាតិ និងជរា ក្នុង អត្តភាពនេះ ។ ( ព្រះមានព្រះភាគទ្រង់ដោះស្រាយថា ម្នាលបិង្គិយៈ ) កាលបើអ្នកឃើញនូវពួកមនុស្ស ដែលត្រូវតណ្ហាកំពុងគ្រប សង្កត់ ជាសត្វមានសេចក្តីក្តៅក្រហាយកើតឡើងហើយ ត្រូវ ជរារួបរឹតហើយ ម្នាលបិង្គិយៈ ហេតុដូច្នោះ អ្នកកុំប្រមាទ ចូរ លះតណ្ហាចោលចេញ ដើម្បីមិនឲ្យកើតតទៅទៀត ។ បិង្គិយមាណវកប្បញ្ញាទី ១៦ ចប់ ៥