អដ្ឋកថា បារាយនានុសង្គីតិកថា
បន្ទាប់អំពីនេះទៅ ព្រះសង្គីតិកាចារ្យ កាលសរសើរទេសនា ទើបពោលពាក្យជាដើមថា ឥទមវោច ភគវា ដូច្នេះជាដើម ។ ក្នុងបទទាំងនោះ បទថា ឥទមវោច សេចក្តីថា ព្រះមានព្រះភាគបាន ត្រាស់បារាយនសូត្រនេះ ។ បទថា បរិចារកសោឡសន្នំ សេចក្តីថា ព្រាហ្មណ៍ ១៦ នាក់ មួយអន្លើដោយបិង្គិយៈ ជាបរិវាររបស់ពាវរីព្រាហ្មណ៍ ឬព្រាហ្មណ៍ ១៦ នាក់ ដែលជាបរិវាររបស់ព្រះមានព្រះភាគសម្មាសម្ពុទ្ធ ឈ្មោះថា បរិចារកសោឡសន្នំ ។ បរិវារទាំងនោះជាព្រាហ្មណ៍ទាំងអស់ ។ បណ្តាព្រាហ្មណ៍ទាំងនោះ បរិស័ទរបស់ព្រាហ្មណ៍ ១៦ នាក់ អង្គុយខាងមុខ ខាងក្រោយ ខាងឆ្វេង និងខាងស្តាំ ម្ខាង ៦ យោជន៍ បើអង្គុយជាជួរ ១២ យោជន៍ ។ បទថា អជ្ឈិដ្ឋោ បានដល់ ទូលអារាធនា ។ បទថា អត្ថមញ្ញាយ បានដល់ដឹងសេចក្តីនៃបាលី ។ បទថា ធម្មមញ្ញាយ បានដល់ ដឹងធម៌ក្នុង បាលី ។ ព្រះសង្គីតិកាចារ្យតាំងឈ្មោះធម្មបរិយាយនេះយ៉ាងនេះថា បរាយន ហើយកាលប្រកាសឈ្មោះរបស់ព្រាហ្មណ៍ទាំងនោះ បានពោលថា អជិតោតិ ស្សមេត្តយ្យោ ។ បេ ។ ពុទ្ធសេដ្ឋមុបគមុំ ដូច្នេះជាដើម ។ ក្នុងបទទាំងនោះ បទថា សម្បន្នចរណំ សេចក្តីថា ទ្រង់ ដល់ព្រមហើយ ដោយសីលក្នុងបាតិមោក្ខជាដើម ដែលជាហេតុជិតឲ្យដល់ នូវព្រះនិព្វាន ។ បទថា ឥសឹ បានដល់ អ្នកស្វែងរកគុណធំ ។ ពាក្យដ៏សេស ជាក់ច្បាស់ហើយ ។ បន្ទាប់ពីនេះទៅ បទថា ព្រហ្មចរិ យមចរឹសុ សេចក្តីថា ព្រាហ្មណ៍ទាំងឡាយ បានប្រព្រឹត្តមគ្គព្រហ្មចរិយៈ ។ បទថា បរាយនំ លោកអធិប្បាយថា ជាផ្លូវទៅកាន់ព្រះនិព្វាន ដែលជាត្រើយអាយនោះ ។