បីឋវិមាន
ខុទ្ទកនិកាយ វិមានវត្ថុ សូមក្រាបថ្វាយបង្គំព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ ៨ ( ព្រះមោគ្គល្លានសួរថា ) តាំងរបស់នាង ជាវិការៈនៃមាស ដ៏ធំទូលាយ មានសន្ទុះលឿនដូចចិត្ត ទៅតាមប្រាថ្នាបាន ម្នាលនាងមានខ្លួនប្រដាប់ហើយ ទ្រទ្រង់នូវកម្រងផ្កា មានសំពត់ល្អ នាងភ្លឺស្វាងដូចជាផ្លេកបន្ទោរ ញ៉ាំងទីបំផុត នៃពពកឲ្យភ្លឺច្បាស់ តើនាងមានសម្បុរបែបនោះ ដោយហេតុអ្វី ផលសម្រេច ដល់នាងក្នុងទីនេះផង ភោគៈទាំងឡាយ ឯណានីមួយជាទីគាប់ ចិត្ត ភោគៈទាំងនោះ ក៏កើតឡើងដល់នាងផង តើដោយហេតុអ្វី ម្នាលទេវធីតា មានអានុភាពច្រើន អាត្មាសូមសួរនាង នាង កាលកើតជាមនុស្ស បានធ្វើបុណ្យអ្វី នាងមាន អានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់នាង ក៏ភ្លឺ ច្បាស់សព្វទិស តើដោយហេតុអ្វី ។ ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះព្រះមោគ្គ ល្លានសួរប្រស្នាហើយ ក៏ដោះស្រាយនូវផលនៃកម្មនេះថា ខ្ញុំកាលដែលកើតជាមនុស្ស ក្នុងពួកមនុស្ស បានឲ្យ អាសនៈដល់អាគន្តុកភិក្ខុ បានថ្វាយបង្គំ ធ្វើអញ្ជលីកម្ម ឲ្យទានតាមអានុភាព ( នៃខ្ញុំ ) ព្រោះហេតុនោះ បានជាខ្ញុំមានសម្បុរបែបនោះ ព្រោះដំណើរនោះ ផល ទើបសម្រេចដល់ខ្ញុំក្នុងទីនេះផង ភោគៈទាំងឡាយណានីមួយដែលជាទីពេញចិត្ត ភោគៈទាំងនោះក៏កើតឡើងដល់ខ្ញុំផង បពិត្រភិក្ខុ មានអានុភាពច្រើន ខ្ញុំនឹងប្រាប់ដល់លោក កាលដែលខ្ញុំកើតជាមនុស្ស បានធ្វើបុណ្យណា ខ្ញុំមាន អានុភាពដ៏រុងរឿងយ៉ាងនេះ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺ ច្បាស់សព្វទិស ដោយផលបុណ្យនោះ ។