អដ្ឋកថា បីឋវិមាន
បីថវិមានទី ១ ក្នុងបីឋវគ្គទី ១ នេះមានអត្ថុប្បត្តិហេតុដូចតទៅ នេះថា សម័យមួយ ព្រះមានព្រះភាគគង់ក្នុងវត្តជេតពន អារាមរបស់អនាថ បិណ្ឌិកសេដ្ឋី ក្នុងក្រុងសាវត្ថី ។ ព្រះបាទ បសេនទិកោសល ទ្រង់ថ្វាយ អសទិសទាន ៧ ថ្ងៃ ដល់ភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ។ អនាថបិណ្ឌិក មហាសេដ្ឋីក៏ថ្វាយទាន ៣ ថ្ងៃ ល្មមសមគួរដល់អសទិសទាននោះ នាងវិសាខា មហាឧបាសិកា ក៏ថ្វាយមហាទានយ៉ាងនោះ ។ បវត្តិ គឺការប្រព្រឹត្តទៅនៃ អសទិសទាន ក៏បានប្រាកដពេញជម្ពូទ្វីប ។ កាលណោះ មហាជនលើករឿង ឡើងនិយាយគ្នាក្នុងទីនោះៗថា ទានមានផលច្រើន ដោយការបរិច្ចាគសម្បត្តិ ដ៏ឧឡារយ៉ាងនេះឬ ឬមានផលច្រើន ដោយការបរិច្ចាគសមគួរដល់ទ្រព្យសម្បត្តិ របស់ខ្លួន ។ ភិក្ខុទាំងឡាយ ស្តាប់ពាក្យនោះហើយ ក៏ក្រាបទូលដល់ព្រះដ៏ មានព្រះភាគ ។ ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ទានមិន មែនមានផលច្រើន ដោយការដល់ព្រមនៃទេយ្យធម៌តែម្យ៉ាងបុណ្ណោះទេ ដែល ពិតនោះ ទាននឹងមានផលច្រើនដោយការដល់ព្រមនៃចិត្ត ដែលជ្រះថ្លា និង ដោយការដល់ព្រមនៃខេត្ត គឺទក្ខិណេយ្យបុគ្គល ព្រោះហេតុនេះទានវត្ថុ ត្រឹមតែ បាយមួយទូកដៃក្តី ត្រឹមតែសំពត់ចាស់មួយផ្ទាំងក្តី ត្រឹមតែកម្រាលធ្វើដោយ ស្មៅក្តី ត្រឹមតែកម្រាលធ្វើដោយស្លឹកឈើក្តី ត្រឹមតែសម៉ដែលត្រាំដោយទឹក មូត្រក្តី បុគ្គលមានចិត្តជ្រះថ្លាហើយ តម្កល់ទុកក្នុងទក្ខិណេយ្យបុគ្គល ទាន នោះនឹងមានផលច្រើន រុងរឿងច្រើន ផ្សាយទៅវិសាលដូច្នេះ ។ ពិតយ៉ាងនោះ សក្កទេវរាជក៏ត្រាស់ពាក្យជាគាថាដូច្នេះថា នត្ថិ ចិត្តេ បសន្នម្ញិ អប្បិកា នាម ទក្ខិណា តថាគតេ វា សម្ពុទ្ធេ អថ វា តស្ស សាវកេ ។