អត្ថរបស់ តេ សព្ទ

ក្បាលទី 39 · ទំព័រ 17

របស់ទេវតា តាំងនៅដោយអាការៈដូចបល្ល័ង្ក ។ បទថា តេ ( មានវិនិច្ឆ័យដូចតទៅនេះថា ) តេ សព្ទ មកក្នុងអត្ថ បឋមាវិភត្តិពហុវចនៈ ព្រោះជា ត សព្ទ ដូចក្នុងប្រយោគជាដើមថា ន តេសុ ខំ បជានន្តិ យេ ន បស្សន្តិ នន្ទនំ ពួកជនណា មិនបានឃើញនន្ទន វ័នឱទ្យាន… ពួកជននោះ ឈ្មោះថា មិនស្គាល់ច្បាស់ នូវសេចក្តីសុខទេ ដូច្នេះ ។ មកក្នុងអត្ថចតុត្ថីវិភត្តិ ព្រោះជា តុម្ញ សព្ទ អធិប្បាយថា ដល់លោក ដូចក្នុងប្រយោគជាដើមថា នមោ តេ បុរិសាជញ្ញ នមោ តេ បុរិសុត្តម បពិត្រព្រះអង្គជាបុរសជាអាជានេយ្យ ខ្ញុំព្រះអង្គសូមនមស្ការចំពោះព្រះអង្គ បពិត្រព្រះអង្គជាបុរសដ៏ខ្ពង់ខ្ពស់ ខ្ញុំព្រះអង្គសូមនមស្ការចំពោះព្រះអង្គ ដូច្នេះ ។ នមោ តេ ពុទ្ធវីរត្ថុ បពិត្រព្រះពុទ្ធអ្នកមានព្យាយាម កិរិយានមស្ការថ្វាយបង្គំ ( របស់ខ្ញុំ ) ចូរមានដល់ព្រះអង្គ ដូច្នេះ ។ មកក្នុងអត្ថតតិយាវិភត្តិ ដូចក្នុងប្រយោគជាដើមថា កិន្តេ ទិដ្ឋំ កន្តិ តេសុ តំ ប្រែថា លោកបានឃើញទោសដូចម្តេច លោកបានឮហេតុដូចម្តេច ។ និង ឧបធិ តេ សមតិក្កន្តា អាសវា តេ បទាលិតា ព្រះអង្គបាន កន្លងឧបធិហើយព្រះអង្គបានទម្លាយអាសវៈហើយដូច្នេះ ។ មកក្នុងអត្ថឆដ្ឋីវិភត្តិ ដូចក្នុងប្រយោគជាដើមថា កិន្ត្បេ២ វតំ កឹ បន ព្រហ្ម១-លោកចង្អុលបង្ញាញថា បទនេះមានក្នុងព្រះសូត្រ តែយើងរកឃើញក្នុងវិន័យទើបកាន់យក សេចក្តីប្រែតាមព្រះវិន័យ។ ។