អត្ថរបស់ សុវណ្ណ សព្ទ
ក្បាលទី 39 · ទំព័រ 18
ចរិយំ វត្តរបស់អ្នកតើដូចម្តេច មួយទៀត ព្រហ្មចរិយៈរបស់អ្នក តើដូចម្តេច ដូច្នេះ ។ ចំណែកក្នុងទីនេះ តេ សព្ទ គប្បីឃើញថា ប្រើក្នុងអត្ថ ឆដ្ឋីវិភត្តិ ។ អធិប្បាយថា របស់លោក ។ ក្នុងបទថា សោវណ្ណមយំ នេះ សុវណ្ណសព្ទ មកក្នុងអត្ថថា ការដល់ ព្រមនៃពណ៌សម្បុរ ដូចក្នុងបាលីជាដើមថា សុវណ្ណេ ទុព្វណ្ណេ សុគតេ ទុគ្គតេ មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ ដូច្នេះ និង សុវណ្ណតា សុសរតា ភាពជាអ្នកមានសម្បុរផូរផង់ មានសំឡេង ពីរោះ ដូច្នេះ ។