អត្ថរបស់ ឧឡារ សព្ទ

ក្បាលទី 39 · ទំព័រ 20

មានអត្ថដូច្នេះថា កើតឡើងដោយមាស ឈ្មោះថា សោវណ្ណ កាលនោះ គប្បីឃើញថា មយ សព្ទ ប្រើក្នុងអត្ថថា ធ្វើបទឲ្យពេញដូច្នេះថា សោវណ្ណមយ ស្មើគ្នានឹង សុវណ្ណ ( មាស ) នោះឯង។ បទថា ឧឡារំ ប្រែថា ប្រណីតក៏បាន ប្រសើរក៏បាន ធំក៏បាន ។ មែនពិត ឧឡារ សព្ទ មកក្នុងអត្ថថា ប្រណីត ដូចក្នុងប្រយោគ ជាដើមថា ឧឡារំ បុព្វេនាបរំ វិសេសំ សញ្ជានិស្សតិ នឹងដឹងច្បាស់នូវ គុណវិសេសដ៏ក្រៃលែងដទៃទៀត ជាងគុណវិសេសខាងដើម ។ មកក្នុងអត្ថថា ប្រសើរ ដូចក្នុងប្រយោគជាដើមថា ឧឡារាយ ខលុ ភវំ វច្ឆាយនោ សមណំ គោតមំ បសំសាយ បសំសតិ ម្តេចក៏វច្ឆាយនៈ ដ៏ចម្រើនពោលសរសើរព្រះសមណគោតម ដោយពាក្យសរសើរដ៏ខ្ពង់ខ្ពស់ ដល់ម្លេះ ។ មកក្នុងអត្ថថា ធំ ដូចក្នុងប្រយោគជាដើមថា ឧឡារភោគា ភោគធំ ឧឡារយសា យសធំ ឱឡារិកំ ឱឡារិកៈ ដូច្នេះ ។ វិមាននោះឈ្មោះថា ប្រណីត ព្រោះអត្ថថា ធ្វើនូវការមិនឆ្អែតសម្រាប់អ្នកប្រើប្រាស់ដោយការ ត្រេកអរនៃចិត្ត ឈ្មោះថា ប្រសើរ ព្រោះត្រូវសរសើរ ដោយភាវៈ មាន ភាពជាវិមាន ដែលគួរជ្រះថ្លាដោយជុំវិញជាដើម ឈ្មោះថា ធំ ព្រោះធំដោយ ទំហំនិងព្រោះមានតម្លៃច្រើន ។ វិមានដ៏ឱឡារ ពោលថា ឱឡារ តែមួយម៉ាត់ មានអត្ថ ៣ ដូច្នេះឯង ។ ចិត្តឈ្មោះថា មនោ ក្នុងបទថា មនោជវំ នេះ ។ មនោ សព្ទ ជា