អត្ថរបស់ កាម សព្ទ
ពាក្យទួទៅសម្រាប់ចិត្តដែលជាកុសល អកុសល និងអព្យាកតៈ ។ តែគប្បី ជ្រាបដោយជាចិត្តសម្រេចមកអំពីកិរិយា ដែលប្រព្រឹត្តទៅ ក្នុងអារម្មណ៍ណាមួយ ព្រោះលោកពោលថា មនោជវំ ព្រោះដូច្នោះ វិមានមាស ឈ្មោះថា មនោជវៈ ព្រោះរហ័សដូចចិត្ត ដូចពាក្យថា ឱដ្ឋមុខោ មាត់ដែលមានថ្វីមាត់ អធិប្បាយថា ទៅដោយរហ័សពន់ពេក ។ មែនពិត ចិត្តរមែងធ្លាក់ទៅក្នុង អារម្មណ៍ មិនឆ្ងាយបុន្មាន បានឆាប់រួសរាន់នោះឯង ព្រោះប្រព្រឹត្តទៅរហ័ស ដោយហេតុនោះ ទើបព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត រំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលកើតឡើងនឹង រលត់ទៅរហ័ស ដូចចិត្តនេះសោះឡើយ ដូច្នេះ ។ អ្នកទាំងឡាយណានឹង សង្រួមចិត្តដែលនៅឆ្ងាយ ជាចិត្តត្រាច់ទៅតែឯង ដូច្នេះ ។ បទថា គច្ឆតិ បានដល់ ទៅតាមអាកាស ចាកវិមានរបស់ទេវតាអង្គនោះ តម្រង់ទៅកាន់ ឧទ្យាន ។ ក្នុងបទថា យេន កាមំ នេះ កាម សព្ទ មកក្នុងអត្ថថា អារម្មណ៍ មានរូបជាដើម ដែលគួរពេញចិត្ត ដូចក្នុងប្រយោគជាដើមថា កាមា ហិ ចិត្រា មធុរា មនោរមា វិរូបរូបេន មថេន្តិ ចិត្តំ ពិតណាស់កាមទាំងឡាយដ៏វិចិត្រ មានរសផ្អែម ជាទីរីករាយនៃចិត្ត តែងញាំញីនូវចិត្ត ដោយ សភាពដ៏ប្លែកៗ ដូច្នេះ ។ មកក្នុងអត្ថថា ឆន្ទរាគ ដូចក្នុងប្រយោគជាដើមថា ឆន្ទោ កាមោ រាគោ កាមោ ឆន្ទៈ ឈ្មោះថាកាម រាគៈ ឈ្មោះថាកាម បានដល់ កិលេស កាម ដូច្នេះ ។ មកក្នុងអត្ថថា លោភ ដូចក្នុងប្រយោគជាដើមថា កាមុបទានំ ឧបាទាន គឺ កាម ដូច្នេះ ។ មកក្នុងអត្ថថា គាមធម៌ គឺធម៌របស់អ្នកស្រុក ដូចក្នុងប្រយោគជាដើម ថា អត្តកាមបរិចរិយាយ វណ្ណំ ភាសេយ្យ ពោលសរសើរការបម្រើជា កាមដើម្បីខ្លួន ដូច្នេះ ។ មកក្នុងអត្ថថា ហិតឆន្ទៈ គឺការពេញចិត្ត