អត្ថរបស់ កឹ សព្ទ

ក្បាលទី 39 · ទំព័រ 29

នោះ ឲ្យឃ្លាតទៅទីដទៃយ៉ាងណា វាយោធាតុខាងក្រៅដែលបក់បីឋវិមាន នោះមិនមានឡើយ ម្យ៉ាងទៀត ប្រៀបដូចចក្ករតនៈវិលទៅ ដោយអំណាច វាយោធាតុ ដែលតាំងឡើងខាងក្នុង តែវាយោធាតុ ខាងក្រៅដែលបក់ ចក្ករតនៈ មានដល់ចក្ករតនៈនោះ ដូចមានដល់ចន្ទវិមានជាដើម ក៏មិនមែន ព្រោះចក្ករតនៈ វិលទៅដោយអំណាចចិត្តរបស់ស្តេចចក្រពត្តិ ក្រោយអំពីទ្រង់ ត្រាស់ថា នែចក្ករតនៈដ៏ប្រសើរ ចូរអ្នកវិលទៅ ដូច្នេះ យ៉ាងណា គប្បី ឃើញថាវិមានទៅបានដោយវាយោធាតុ ដែលមានក្នុងខ្លួនដោយអំណាចចិត្ត របស់ទេវតានោះបុណ្ណោះ ក៏ដូច្នោះ ។ ដោយហេតុនោះ ទើបព្រះថេរៈ ពោលថា មនោជវំ គច្ឆតិ យេន កាមំ មានសន្ទុះលឿនដូចចិត្ត ទៅតាម ប្រាថ្នាបាន ដូច្នេះ ។ ព្រះថេរៈកាលប្រារព្ធសម្បត្តិដែលជាផលបុណ្យនៃទេវតានោះ ក្នុងគាថា ទី ១ យ៉ាងនេះហើយ ឥឡូវនេះដើម្បីប្រកាសបុញ្ញសម្បទា ដែលជាហេតុនៃ សម្បត្តិនោះ ទើបពោលគាថា ២ ថា កេន តេ តាទិសោ វណ្ណោ ជាដើម ។ ក្នុងគាថានោះ កឹ សព្ទ ក្នុងបទថា កេន មកក្នុងអត្ថថា តិះដៀល បានក្នុងបាលីជាដើមថា កឹ រាជា យោ លោកំ ន រក្ខតិ បុគ្គលណា មិន រក្សាលោក បុគ្គលនោះជាព្រះរាជាបានដូចម្តេច ដូច្នេះ ។ កឹ នុ ខោ នាម តុម្ហេ មំ វត្តព្វំ មញ្ញថ អាវុសោ លោកទាំងឡាយ សំគាល់ថាលោកត្រូវ ពោលប្រដៅខ្ញុំឬ ដូច្នេះ ។ មកក្នុងអត្ថថា មិនពិតប្រាកដ ដូចក្នុងបាលីជាដើមថា យង្កិញ្ចិ រូបំ