អត្ថរបស់ វណ្ណ សព្ទ
អតីតានាគត បច្ចុប្បន្នំ រូបណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ដូច្នេះ ។ មកក្នុងអត្ថថា ពាក្យសួរ ដូចក្នុងបាលីជាដើមថា កឹសូធ វិត្តំ បុរិសស្ស សេដ្ឋំ ក្នុងលោកនេះ អ្វីជាទ្រព្យ ដ៏ប្រសើររបស់បុរស ដូច្នេះ ។ ក្នុងទីនេះ កឹ សព្ទក៏គប្បីឃើញថា ប្រើក្នុងអត្ថពាក្យសួរ ។ បទថា កេន ជាតតិយាវិភត្តិ ប្រើក្នុងអត្ថថា ហេតុ អធិប្បាយថា ព្រោះបុណ្យអ្វី ។ បទថា តេ ប្រែថា របស់នាង ។ បទថា ឯតាទិសោ ប្រែថា ដូច្នេះ អធិប្បាយថា តាមដែលឃើញក្នុងឥឡូវនេះ ។ វណ្ណ សព្ទក្នុងបទថា វណ្ណោ មកក្នុងអត្ថថា គុណ ដូចក្នុង៉លីជាដើម ថា កទា សញ្ញូឡា បន តេ គហបតិ ឥមេ សមណស្ស គោ - តមស្ស វណ្ណា ម្នាលគហបតី ចុះគុណរបស់ខ្ញុំសមណគោតមទាំងអម្បាល នេះ អ្នកប្រមូលមកអំពីកាលណា ដូច្នេះ ។ មកក្នុងអត្ថថា សរសើរ ដូចក្នុងបាលីជាដើមថា អនេកបរិយាយេន ពុទ្ធស្ស វណ្ណំ ភាសតិ ធម្មស្ស វណ្ណំ ភាសតិ សង្ឃស្ស វណ្ណំ ភាសតិ ក៏ពោលសរសើរគុណព្រះពុទ្ធ ពោលសរសើរគុណព្រះធម៌ ពោលសរសើរ គុណព្រះសង្ឃដោយអនេកបរិយាយវិញ ដូច្នេះ ។ មកក្នុងអត្ថថា ហេតុ ដូចក្នុងបាលីជាដើមថា អថ កេន នុ វណ្ណេន គន្ធត្ថេនោតិ វុច្ចតិ ចុះហេតុដូចម្តេច បានជាអ្នកនិយាយថា អាត្មា លួចក្លិន ដូច្នេះ ។ មកក្នុងអត្ថថា ប្រមាណ គឺចំនួន ដូចក្នុងបាលីជាដើមថា តយោ បត្តស្ស វណ្ណា ប្រមាណនៃត្រ មាន ៣ យាង ដូច្នេះ ។ មកក្នុងអត្ថថា ជាតិ ដូចក្នុងបាលីជាដើមថា ចត្តារោ មេ ភោ គោតម វណ្ណា ព្រះគោតមដ៏ចម្រើន វណ្ណៈ ( ជាតិ ) ទាំងឡាយ ៤ នេះ ដូច្នេះ ។ មកក្នុងអត្ថថា ទ្រង់ទ្រាយ ដូចក្នុងបាលីជាដើមថា មហន្តំ ហត្ថិរាជវណ្ណំ អភិនិម្មិនិត្វា ទើបនិម្មិតសណ្ឋាន ជាស្តេចដំរីមួយធំដូច្នេះ ។