អដ្ឋកថា ទុតិយបីឋវិមាន
ទុតិយបីឋវិមាន មានពាក្យផ្តើមថា បីឋន្តេ វេឡុរិយមយំ ជាដើម ។ អត្ថុប្បត្តិហេតុ និងការពណ៌នាអត្ថរបស់ទុតិយបីឋវិមាននោះគប្បី ជ្រាបតាមន័យ ដែលពោលមកហើយ ក្នុងបឋមបីឋវិមាននោះឯង ចំណែក ការផ្សេងគ្នាមានដូច្នេះថា បានឮថា ស្រីអ្នកក្រុងសាវត្ថីម្នាក់ ឃើញព្រះថេរៈមួយរូប ចូលមក បិណ្ឌបាតកាន់ផ្ទះរបស់ខ្លួន មានចិត្តជ្រះថ្លា កាលនឹងថ្វាយអាសនៈដល់ព្រះថេរៈ រូបនោះ ក៏យកសំពត់ពណ៌ខៀវ ក្រាលលើតាំងរបស់ខ្លួនប្រគេន ។ ដោយ បីឋទាននោះ វិមានបល្ល័ង្ក ក៏សម្រេចដោយកែវពិទូរ្យ កើតដល់នាងក្នុងទេវលោក ដោយហេតុនោះ ទើបព្រះមហាមោគ្គល្លានសួរថា តាំងរបស់នាង ជាវិការៈនៃកែវពិទូរ្យដ៏ឧត្តម មានសន្ទុះលឿនដូចចិត្ត ទៅតាមប្រាថ្នាបាន ម្នាលនាងមានខ្លួនប្រដាប់ហើយ ទ្រទ្រង់នូវកម្រងផ្កា មាន សំពត់ល្អ នាងភ្លឺស្វាងដូចផ្លេកបន្ទោរ ញ៉ាំងទីបំផុតនៃពពក ឲ្យភ្លឺច្បាស់ តើ នាងមានសម្បុរបែបនោះដោយហេតុអ្វី ផលសម្រេចដល់នាង ក្នុងទីនេះផង ភោគៈទាំងឡាយឯណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈទាំងនោះ ក៏កើតឡើង ដល់នាងផង តើដោយហេតុអ្វី ម្នាលទេវធីតាមានអានុភាពច្រើន អាត្មាសូមសួរនាង នាងកាល កើតជាមនុស្ស បានធ្វើបុណ្យអ្វី នាងមានអានុភាពដ៏រុងរឿងយ៉ាង នេះ ទាំងសម្បុររបស់នាង ក៏ភ្លឺច្បាស់សព្វទិស តើដោយហេតុ អ្វី ។ ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះព្រះមោគ្គ ល្លានសួរប្រស្នាហើយ ក៏ដោះស្រាយនូវផលនៃកម្មនេះថា ខ្ញុំកាលដែលកើតជាមនុស្ស ក្នុងពួកមនុស្ស បានឲ្យអាសនៈដល់ អាគន្តុកភិក្ខុ បានថ្វាយបង្គំ ធ្វើអញ្ជលីកម្ម បានឲ្យទាន តាម អានុភាព ( នៃខ្ញុំ ) ព្រោះហេតុនោះ បានជាខ្ញុំមានសម្បុរ បែបនោះ ព្រោះដំណើរនោះ ផលទើបសម្រេចដល់ខ្ញុំក្