បីឋវិមាន ទី ៤
( ព្រះមោគ្គល្លានសួរថា ) តាំងរបស់នាង ជា វិការៈនៃកែវ ពិទូរ្យធំទូលាយ មានសន្ទុះលឿនដូចចិត្ត ទៅតាម ប្រាថ្នាបាន ម្នាលនាងមាន ខ្លួនប្រដាប់ហើយ ទ្រទ្រង់នូវកម្រងផ្កាមា នសំពត់ល្អ នាងភ្លឺស្វាងដូច ផ្លេកបន្ទោរ ញ៉ាំងទីបំផុតនៃ ពពកឲ្យភ្លឺច្បាស់បាន តើនាងមានសម្បុរបែបនោះ ដោយហេតុអ្វី ផលសម្រេចដល់នាង ក្នុងទីនេះ ផង ភោគៈទាំងឡាយឯណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈទាំងនោះក៏កើតឡើង ដល់នាងផង តើដោយហេតុអ្វី ម្នាលទេវធីតា មានអានុភាពច្រើន អាត្មាសូមសួរនាង នាងកាលដែលកើតជាមនុស្ស បានធ្វើបុណ្យអ្វី នាង មានអានុភាពរុងរឿង យ៉ាងនេះ ទាំងសម្បុររបស់នាង ក៏ភ្លឺច្បាស់សព្វទិស តើដោយហេតុអ្វី ។ ទេវធីតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះព្រះមោគ្គ ល្លានសួរប្រស្នាហើយ ក៏ដោះស្រាយនូវផលកម្មនេះថា ខ្ញុំមានអានុភាពដ៏រុងរឿងយ៉ាងនេះ ដោយផលនៃកម្មណា ផលនៃកម្មរបស់ខ្ញុំនេះ តិចណាស់ ខ្ញុំកាលដែលកើតជា មនុស្ស ក្នុងពួកមនុស្ស អំពីជាតិមុន ក្នុងមនុស្សលោក បានឃើញភិក្ខុ ប្រាសចាកធូលី គឺកិលេស មានចិត្តថ្លា មិនល្អក់ ខ្ញុំមាន ចិត្តជ្រះថ្លា បានប្រគេនតាំង ដល់ភិក្ខុនោះ ដោយដៃរបស់ខ្លួន ព្រោះហេតុ