អដ្ឋកថា ចតុត្ថបីឋវិមាន

ក្បាលទី 39 · ទំព័រ 63

ចតុត្ថបីឋវិមាន មានពាក្យផ្តើមថា បីឋន្តេ វេឡុរិយមយំ ជាដើម ។ រឿងចតុត្ថបីឋវិមាននេះ កើតឡើងក្នុងនគររាជគ្រឹះ រឿងនោះ គប្បីជ្រាបតាម ន័យដែលពោលមកហើយ ក្នុងទុតិយវិមាននោះឯង ។ ពិត ណាស់ វិមានកែវពិទូរ្យកើតឡើងដល់ទេវតាអង្គនេះ ក៏ព្រោះតាំងដែលនាង ក្រាលដោយសំពត់ពណ៌ខៀវប្រគេនហើយ ។ ពាក្យដ៏សេស ដូចគ្នានឹងរឿង ដែលពោលមកហើយ ក្នុងបឋមវិមាន ។ ដោយហេតុនោះ ទើបព្រះមហា មោគ្គល្លានសួរថា តាំងរបស់នាង ជាវិការៈនៃកែវ ពិទូរ្យធំទូលាយ មានសន្ទុះ លឿនដូចចិត្ត ទៅតាមប្រាថ្នាបាន ម្នាលនាងមានខ្លួនប្រដាប់ ហើយ ទ្រទ្រង់នូវកម្រងផ្កា មានសំពត់ល្អ នាងភ្លឺស្វាងដូចផ្លេកបន្ទោរ ញ៉ាំងទីបំផុតនៃពពកឲ្យភ្លឺច្បាស់បាន តើនាងមានសម្បុរបែបនោះ ដោយហេតុអ្វី ផលសម្រេចដល់នាងក្នុងទីនេះ ផង ភោគៈទាំងឡាយឯណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈទាំងនោះក៏កើតឡើង ដល់នាងផង តើដោយហេតុអ្វី ម្នាលទេវធីតា មានអានុភាពច្រើន អាត្មាសូមសួរនាង នាងកាលដែលកើតជាមនុស្ស បានធ្វើបុណ្យអ្វី នាង មានអានុភាព រុងរឿងយ៉ាងនេះ ទាំងសម្បុររបស់នាង ក៏ភ្លឺច្បាស់សព្វទិស តើដោយហេតុអ្វី ។ ទេវធីតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះព្រះ