កុញ្ជរវិមាន
( ព្រះមោគ្គល្លានសួរថា ) ដំរីរបស់នាង ជាជំនិះដ៏ប្រសើរ សម្រេចដោយកែវផ្សេងៗ ដ៏រុងរឿង មានកម្លាំងបរិបូណ៌ ដោយ សន្ទុះ និងទៅក្នុងអាកាសបាន មានសម្បុរដូចផ្កាឈូក មានភ្នែក ដូចត្របកឈូក ទ្រទ្រង់នូវសរីរៈដ៏រុងរឿង ដូចផ្កាឈូកនិងផ្កា ឧប្បល មានអវ័យវៈដ៏រោយរាយ ដោយលំអិតនៃផ្កាឈូក មាន របេបោនៃសម្បុរដ៏ល្អ ជាដំរីដើរល្អ មិនលោត ទៅល្មមប្រមាណ កាន់ផ្លូវដ៏ ដេរដាសដោយផ្កាឈូក ដែលប្រដាប់ដោយត្របកឈូក កាលដែលដំរីនោះ កំពុងដើរទៅ កណ្តឹងជាវិការៈនៃមាស មាន ស្នូរជាទីត្រេកអរ ស្នូរគឹកកងនៃកណ្តឹងទាំងនោះ លាន់ឮដូច តូរ្យតន្រ្តី ប្រកបដោយអង្គ ៥ នាងដែលមានសំពត់ល្អ មានខ្លួន ប្រដាប់ហើយ ( ឋិតនៅ ) លើកនៃដំរីនោះ មានសម្បុររុងរឿង កន្លងពួកនៃស្រីអប្សរដ៏ច្រើន នេះជាផលទានរបស់នាង ឬសីល ឬអញ្ជលិកម្ម នាងដែលអាត្មាសួរហើយ ចូរប្រាប់រឿងនោះ ដល់ អាត្មាចុះ ។ ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះព្រះមោគ្គល្លាន សួរប្រស្នាហើយ ក៏ដោះស្រាយនូវផលនៃកម្ម នេះថា ខ្ញុំបានឃើញសាវ័ក ប្រកបដោយគុណធម៌ មានឈាន ត្រេកអរ ក្នុងឈាន ជាអ្នកស្ងប់រម្ងាប់ បានប្រគេនអាសនៈ ក្រាលនូវសំពត់ ដ៏រោយរាយដោយផ្កា ខ្ញុំមានសេចក្តីជ្រះថ្លា បាន