អដ្ឋកថា កុញ្ជរវិមាន

ក្បាលទី 39 · ទំព័រ 67

កុញ្ជរវិមាន មានគាថាថា កុញ្ជរោ តេ វរារោហោ ដូច្នេះ ជាដើម ។ កុញ្ជរវិមាននោះ កើតឡើងដូចម្តេច ។ ព្រះដ៏មានព្រះភាគ គង់នៅក្នុងមហាវេឡុវ័នកលន្ទកនិវាបស្ថាន នាក្រុង រាជគ្រឹះ ថ្ងៃមួយបុណ្យនក្ខត្តឫក្ស កងរំពងក្នុងនគររាជគ្រឹះ អ្នកនគរនាំគ្នា សំអាតវិថី កេរោខ្សាច់ រោយផ្កាឈើ មានលាជជាគម្រប់ ៥ តម្កល់ដើម ចេក និងក្អមទឹកទុកគ្រប់ៗ ទ្វារផ្ទះ លើកទង់ជ្វាលាជាដើម ដែលស្អាតដោយ ពណ៌ផ្សេងៗ តាមគួរដល់សម្បត្តិ ជនគ្រប់គ្នាតាក់តែងប្រដាប់កាយ ល្មម សមគួរដល់សម្បត្តិរៀងៗខ្លួន លេងនូវការលេងនក្ខត្តឫក្សទួទៅ ពេញនគរ បានប្រដាប់តាក់តែងដូចទេវនគរ ។ កាលណោះ ព្រះបាទពិម្ពិសារមហារាជ យាងចេញចាកព្រះរាជនិវេសន៍ របស់ព្រះអង្គ ទ្រង់ប្រពាតព្រះនគរ ដោយ រាជបរិវារធំ ដោយសិរីដ៏មហោឡារ តាមព្រះរាជបវេណី និងដើម្បីរក្សាទឹក ចិត្តរបស់មហាជន ។ សម័យនោះកុលធីតាម្នាក់ ជាអ្នកក្រុងរាជគ្រឹះ ឃើញការដល់ព្រមនៃ សម្បត្តិ និងសិរីរាជានុភាពនោះរបស់ព្រះរាជា កើតអស្ចារ្យមិនធ្លាប់មាន ទើប សួរជនដែលសន្មតថាបណ្ឌិតដោយពាក្យថា ការដល់ព្រមនៃសម្បត្ត្តិ ដូចទេវ បឫទ្ធិនេះ ព្រះរាជាទ្រង់បានមកដោយកម្មអ្វីហ្ន៎ បណ្ឌិតដោយសន្មតនោះ ក៏ពោល ដល់នាងថា នែនាង ធម្មតាបុញ្ញកម្ម ក៏ដូចគ្នានឹងចិន្តាមណី ( កែវមណី ដែលឲ្យសម្រេចបានតាមចិត្ត ) ដូចគ្នានឹងដើមកប្បព្រឹក្ស កាលខេត្តសម្បត្តិ គឺទក្ខិណេយ្យបុគ្គល និងចេតនាសម្បត្តិមាន ជនទាំងឡាយ ប្រាថ្នាហើយ