នាវាវិមាន

ក្បាលទី 39 · ទំព័រ 79

( ព្រះមោគ្គល្លានសួរថា ) ម្នាលនារី នាងឡើងឋិតនៅលើទូក ដែលមានដំបូលជាវិការៈនៃមាស ហើយចុះកាន់ស្រះបោក្ខរណី កាច់ផ្កាឈូក ដោយដៃ ផ្ទះមានកំពូលទាំងឡាយ ជាលំនៅរបស់នាង ដូចជាគេវាស់ដោយ ចំណែកដែលចែក ( ស្មើគ្នា ) ភ្លឺរុងរឿងដោយជុំវិញ ក្នុងទិសទាំង ៤ នាង មានសម្បុរបែបនោះ ដោយហេតុអ្វី ផលសម្រេចដល់នាង ក្នុងទីនេះផង ភោគៈទាំងឡាយណានីមួយដែលជាទីគាប់ចិត្ត ភោគៈទាំងនោះ ក៏កើតឡើង ដល់នាងផង តើដោយហេតុអ្វី ម្នាលទេវធីតា មានអានុភាពច្រើន អាត្មាសូមសួរនាង នាងកាលដែលកើតជាមនុស្ស បានធ្វើបុណ្យអ្វី នាង មានអានុភាពរុងរឿង យ៉ាងនេះ ទាំងសម្បុររបស់នាង ក៏ភ្លឺច្បាស់សព្វទិស តើដោយហេតុអ្វី ។ ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះព្រះមោគ្គល្លានសួរប្រស្នាហើយ ក៏ដោះស្រាយនូវផលនៃកម្មនេះថា ខ្ញុំកាលដែលកើតជាមនុស្ស ក្នុងពួកមនុស្ស អំពីជាតិ មុន ក្នុងមនុស្សលោក បានឃើញនូវពួកភិក្ខុស្រេក ទឹក លំបាក ក៏សង្វាត ប្រគេនទឹកឆាន់ ជនណាមួយ សង្វាត ឲ្យទឹកផឹក ដល់អ្នកលំបាក អ្នកស្រេកឃ្លាន ស្ទឹងមាន ទឹកត្រជាក់ មានសួនច្បារច្រើន មានឈូកច្រើន រមែង កើតមាន ដល់ជននោះ ស្ទឹងទាំងឡាយ ដែលមានទឹក ត្រជាក់ ក្រាលដោយដីខ្សាច់ ព័ទ្ធជុំវិញទីនោះសព្វកាល ស្វាយក្តី រាំងក្តី ច្បារក្តី ព្រីងក្តី រាជព្រឹក្សក្តី ច្រនៀងក្តី ក៏មានផ្ការីកស្គុសស្គាយ ជនអ្នកធ្វើបុណ្យ តែងបានវិមាន ដ៏ប្រសើរ ល្អក្រៃពេក មានសភាពដ៏សមរម្យ តាមភូមិភាគ ទាំងឡាយនោះ នេះជាវិបាកនៃកម្មនោះឯង ពួកជន ដែលបានធ្វើបុណ្យ រមែងបានអានិសង្សបែបនេះ ផ្ទះមានកំពូលទាំងឡាយ ជាលំនៅរបស់ខ្ញុំ ដូចជាគេវាស់ដោយចំណែក ដែលចែកស្មើគ្នា ភ្លឺរុងរឿងជុំវិញក្នុងទិសទាំង ៤ ព្