អដ្ឋកថា នាវាវិមាន
នាវាវិមាន មានពាក្យផ្តើមថា សុវណ្ណច្ឆទនំ នាវំ ជាដើម ។ នាវាវិមាននោះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ កាលព្រះដ៏មានព្រះភាគ គង់នៅក្នុងក្រុងសាវត្ថី ភិក្ខុចំនួន ១៦ រូប ចាំវស្សាក្នុងអាវាសជិតស្រុកមួយកន្លែង ចេញវស្សាហើយ តាំងចិត្តថានឹង គាល់ព្រះដ៏មានព្រះភាគ នឹងស្តាប់ធម៌ ក៏នាំគ្នាធ្វើដំណើរទៅកាន់នគរសាវត្ថី ក្នុងរដូវក្តៅ ។ ក្នុងរវាងផ្លូវកន្តារមិនមានទឹក ។ ក្នុងផ្លូវកន្តារនោះ ភិក្ខុទាំងនោះ ត្រូវកម្តៅថ្ងៃដុតរោល លំបាកកាយ ស្រេកទឹក មិនបានទឹកផឹក នាំគ្នា ដើរទៅមិនឆ្ងាយអំពីស្រុកមួយ ។ ក្នុងស្រុកនោះ មានស្រីម្នាក់ កាន់យក ភាជនៈ សម្រាប់ដងទឹក បែរមុខទៅកាន់អណ្តូងទឹក ដើម្បីដងទឹក ។ ខណៈនោះ ភិក្ខុទាំងនោះក្រឡេកឃើញនាងគិតថា កាលទៅក្នុងទីដែលស្រី នេះទៅ អាចបានទឹកផឹក ត្រូវការស្រេកទឹកបញ្ជា ទើបនាំគ្នាដើរទៅកាន់ ទិសនោះ ឃើញអណ្តូងទឹក ក៏ឈរមិនឆ្ងាយអំពីស្រីនោះ ។ ស្រីនោះបាន ទឹកអំពីអណ្តូងនោះហើយ បំណងនឹងត្រឡប់ លុះក្រឡេកឃើញភិក្ខុទាំងនោះ ដឹងថា លោកម្ចាស់ទាំងនេះស្រេកទឹក ត្រូវការទឹក ទើបចូលទៅសម្តែង សេចក្តីគោរព និមន្តឲ្យឆាន់ទឹក ភិក្ខុទាំងនោះ ក៏នាំតម្រងទឹកចេញអំពីស្លោក បាត្រ ត្រងទឹកហើយក៏ផឹក រហូតគ្រប់គ្រាន់ តាមសេចក្តីត្រូវការ យកទឹក លាបដៃនិងជើងឲ្យត្រជាក់ ពោលនូវបានីយទានគាថា ដល់ស្រីនោះ នាំគ្នា ចៀសចេញទៅ ។ ស្រីនោះតាំងបុណ្យនោះទុកក្នុងចិត្ត រលឹករឿយៗ តមកស្លាប់ហើយទៅ កើតក្នុងឋានតាវត្តិង្ស ។ ដោយបុញ្ញានុភាពរបស់នាង វិមានធំលម្អដោយដើម កប្បព្រឹក្ស ក៏កើតឡើងដល់នាង ។ ស្ទឹងដែលមានទឹកត្រជាក់ថ្លា ស្អាតដូច ដុំកែវមណីដេរដាសដោយគំនរខ្សាច់ និងឆ្នេរខ្សាច់ពណ៌ស ហាក់ដូចប្រដាប់ ដោយប្រ