នាវាវិមាន ទី ៧
( ព្រះមោគ្គល្លានសួរថា ) ម្នាលនារី នាងឡើងឋិតនៅលើទូក មានដំបូលជាវិការៈនៃមាស ត្រាច់ចុះកាន់ស្រះបោក្ខរណី កាច់ផ្កាឈូកដោយ ដៃ ផ្ទះមានកំពូលទាំងឡាយ ជាលំនៅរបស់នាង ដូចជាគេវាស់ដោយ ចំណែកដែលចែក ( ស្មើគ្នា ) ភ្លឺរុងរឿងជុំវិញ ក្នុងទិសទាំង ៤ នាងមាន សម្បុរបែបនោះ ដោយហេតុអ្វី ផលសម្រេចដល់នាង ក្នុងទីនេះផង ភោគៈ ទាំងឡាយណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈទាំងនោះ កើតឡើងដល់នាង ផង តើដោយហេតុអ្វី ម្នាលទេវធីតា មានអានុភាពច្រើន អាត្មាសូមសួរនាង នាងកាលដែលកើតជាមនុស្ស បានធ្វើបុណ្យអ្វី នាងមាន អានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់នាង ក៏ភ្លឺ ច្បាស់សព្វទិស តើដោយហេតុអ្វី ។ ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះព្រះមោគ្គល្លានសួរប្រស្នាហើយ ក៏ដោះស្រាយនូវផលនៃកម្មនេះថា ខ្ញុំកាលដែលកើតជាមនុស្ស ក្នុងពួកមនុស្សអំពីជាតិមុន ក្នុងមនុស្សលោក បានឃើញភិក្ខុស្រេកទឹក លំបាក ក៏ សង្វាត ប្រគេនទឹកឆាន់ ជនណាមួយ សង្វាត ឲ្យទឹកផឹក ដល់អ្នកលំបាក អ្នកស្រេកឃ្លាន ស្ទឹង ទាំងឡាយ ដែលមានទឹកត្រជាក់ មានសួនច្បារច្រើន មានឈូកសច្រើន រមែងកើតមានដល់ជននោះ ស្ទឹង ទាំងឡាយ ដែលមានទឹកត្រជាក់ ក្រាលដោយដីខ្សាច់ ព័ទ្ធជុំវិញទីនោះ សព្វកាល ស្វាយក្តី រាំងក្តី ច្បាក្តី ព្រីងក្តី រាជព្រឹក្សក្តី ច្រនៀងក្តី ក៏មានផ្ការីកស្គុសស្គាយ អ្នកធ្វើបុណ្យ តែងបានវិមានដ៏ប្រសើរ ល្អក្រៃពេក មានសភាពដ៏សមរម្យតាមភូមិភាគទាំងឡាយនោះ នេះ ជាវិបាកនៃកម្មនោះឯង ពួកជនដែលបានធ្វើបុណ្យ តែង បានអានិសង្ស បែបនេះ ព្រោះហេតុនោះ បានជាខ្ញុំមានសម្បុរបែបនោះ ព្រោះដំណើរនោះ ផល ទើបសម្រេចដល់ខ្ញុំ ក្នុងទីនេះផង ភោគៈទាំងឡាយណានីមួយ ដែល