បទីបវិមាន

ក្បាលទី 39 · ទំព័រ 102

( ព្រះមោគ្គល្លានសួរថា ) ម្នាលទេវធីតា នាងមានសម្បុរល្អ តាំងនៅ ញ៉ាំងទិសទាំងពួងឲ្យភ្លឺ ដូចផ្កាយព្រឹក នាងមានសម្បុរបែបនោះ ដោយហេតុអ្វី ផលសម្រេចដល់នាង ក្នុងទីនេះផង ភោគៈទាំងឡាយណានី មួយ ដែលជាទីគាប់ចិត្ត ភោគៈទាំងនោះ ក៏កើតឡើងដល់នាងផង តើ ដោយហេតុអ្វី ម្នាលទេវធីតា នាងមានពន្លឺ ប្រាសចាកមន្ទិល រុងរឿង ក្រៃលែងដោយហេតុអ្វី ទិសទាំងពួងភ្លឺអំពីអវ័យវៈទាំងអស់របស់នាង ដោយ ហេតុអ្វី ម្នាលទេវធីតា មានអានុភាពច្រើន អាត្មាសូមសួរនាង នាងកាលដែលកើតជាមនុស្ស បានធ្វើបុណ្យអ្វី នាងមាន អានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់នាង ក៏ភ្លឺ ច្បាស់សព្វទិស តើដោយហេតុអ្វី ។ ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះព្រះមោគ្គល្លានសួរប្រស្នាហើយ ក៏ដោះស្រាយនូវផលនៃកម្មនេះថា ខ្ញុំកាលដែលកើត ជាមនុស្ស ក្នុងពួកមនុស្ស អំពីជាតិមុន ក្នុងមនុស្សលោក បានឲ្យប្រទីប ក្នុងទីងងឹតខ្លាំង ក្នុងទីអ័ព្ទ ផ្សែង ក្នុងកាលគួរអុជប្រទីប ជនណាឲ្យប្រទីប ក្នុងទីងងឹត ខ្លាំង ក្នុងទីអ័ព្ទផ្សែង ក្នុងកាលគួរអុជប្រទីបហើយ វិមានដ៏ មានរស្មីរុងរឿង មានសួនច្បារច្រើន មានឈូកសច្រើនរមែង កើតឡើងដល់ជននោះ ព្រោះហេតុនោះ បានជាខ្ញុំមានសម្បុរបែបនោះ ព្រោះដំណើរនោះ ផលទើបសម្រេចដល់ខ្ញុំ ក្នុងទីនេះផង ភោគៈទាំងឡាយណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈទាំងនោះ ក៏កើតឡើង ដល់ខ្ញុំផង ព្រោះហេតុនោះ បានជាខ្ញុំ មានពន្លឺប្រាសចាកមន្ទិល រុងរឿងកន្លង ទេវតាទាំងឡាយ ព្រោះហេតុនោះ ទិសទាំងពួង តែងភ្លឺអំពីរាងកាយ ទាំងអស់របស់ខ្ញុំ បពិត្រភិក្ខុមានអានុភាពច្រើន ខ្ញុំសូមទូលលោកថា ខ្ញុំ កាលដែលកើតជាមនុស្ស បានធ្វើបុណ្យណា ខ្ញុំមាន អានុភាពរុង