តិលទក្ខិណវិមាន
( ព្រះមោគ្គល្លានសួរថា ) ម្នាលទេវធីតា នាងដែលមាន សម្បុរល្អ តាំងនៅ ញ៉ាំងទិសទាំងពួងឲ្យភ្លឺ ដូចផ្កាយព្រឹក នាងមានសម្បុរ បែបនោះ ដោយហេតុអ្វី ផលសម្រេចដល់នាង ក្នុងទីនេះផង ភោគៈ ទាំងឡាយណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈទាំងនោះ ក៏កើតឡើងដល់ នាងផង តើដោយហេតុអ្វី ម្នាលទេវធីតា មានអានុភាពច្រើន អាត្មាសូមសួរនាង នាងកាលដែលកើតជាមនុស្ស បានធ្វើបុណ្យអ្វី នាង មានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់នាង ក៏ភ្លឺច្បាស់សព្វទិស តើដោយហេតុអ្វី ។ ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះព្រះមោគ្គ ល្លានសួរប្រស្នាហើយ ក៏ដោះស្រាយនូវផលនៃកម្មនេះថា ខ្ញុំកាលដែលកើតជាមនុស្ស ក្នុងពួកមនុស្ស អំពីជាតិ មុន ក្នុងមនុស្សលោក បានឃើញព្រះពុទ្ធទ្រង់ប្រាសចាក ធូលី គឺកិលេស មានព្រះទ័យថ្លាមិនល្អក់ ខ្ញុំមិនមានប្រាថ្នា គឺមិនបានប្រុងទុក ជ្រះថ្លាហើយ បានប្រមូលល្ងថ្វាយ ជាទាន ដល់ព្រះពុទ្ធជាទក្ខិណេយ្យបុគ្គល ដោយដៃរបស់ខ្លួន ព្រោះហេតុ នោះ បានជាខ្ញុំមានសម្បុរបែបនោះ ព្រោះដំណើរនោះ ផលទើបសម្រេច ដល់ខ្ញុំ ក្នុងទីនេះផង ភោគៈទាំងឡាយណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈ ទាំងនោះ ក៏កើតឡីងដល់ខ្ញុំផង បពិត្រភិក្ខុមានអានុភាពច្រើន ខ្ញុំសូមទូលលោកថា ខ្ញុំ កាលដែលកើតជាមនុស្ស បានធ្វើបុណ្យណា ខ្ញុំមាន អានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺ ច្បាស់សព្វទិស ដោយផលបុណ្យនោះ ។ ចប់តិលទក្ខិណវិមានទី ១០ ។