អដ្ឋកថា ទុតិយបតិព្វតាវិមាន

ក្បាលទី 39 · ទំព័រ 124

ទុតិយបតិព្វតាវិមាន មានពាក្យផ្តើមថា វេឡុរិយថម្ភំ ជាដើម ។ ទុតិយបតិព្វតាវិមាននោះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ ឧបាសិកាម្នាក់ក្នុងក្រុងសាវត្ថី ជាអ្នកស្មោះត្រង់ចំពោះ ស្វាមី មានសេចក្តីជ្រះថ្លាក្នុងព្រះរតនត្រ័យ រក្សាសីល ៥ ធ្វើឲ្យបរិសុទ្ធ បានឲ្យទាន តាមសមគួរដល់ទ្រព្យសម្បត្តិ ស្លាប់ហើយទៅកើតក្នុឋានតាវត្តិង្ស ។ ពាក្យដ៏សេស មានន័យដូចពោលមកហើយ ខាងដើមនោះឯង ។ ព្រះមោគ្គ ល្លានសួរថា នាងឡើងកាន់វិមាន មានសសរ ជាវិការៈនៃកែវពិទូរ្យ ដ៏រុងរឿង ភ្លឺផ្លេក មានវិចិត្រដ៏ច្រើន ម្នាលទេវធីតា មានអានុភាពច្រើន នាងបាននៅក្នុងវិមាននោះ ពួកស្ត្រីអប្សរ ទាំងអម្បាល នេះ ដែលខ្ពស់និងទាប មានឫទ្ធិនិម្មិតផ្សេងៗ រាំ ច្រៀងរីករាយ ដោយជុំវិញ ម្នាលទេវធីតា មានអានុភាព ច្រើន នាងបានដល់នូវឫទ្ធិ នាងកាលដែលកើត ជាមនុស្សប ានធ្វើបុណ្យអ្វី នាងមានអានុភាពរុងរឿងយ៉ាងនេះ ទាំង សម្បុររបស់នាង ក៏ភ្លឺច្បាស់សព្វទិស តើដោយហេតុអ្វី ព្រះសង្គីតិកាចារ្យពោលថា ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះព្រះមោគ្គ ល្លានសួរប្រស្នាហើយ ក៏ដោះស្រាយនូវផលនៃកម្មនេះ ។ ទេវតាឆ្លើយថា ខ្ញុំកាលដែលកើតជាមនុស្សក ្នុងពួកមនុស្ស ជាឧបាសិកា ( របស់ព្រះគោតម មានបញ្ញាចក្ខុ ) វៀរចាកបាណាតិបាត វៀរចាកអទិន្នាទានក្នុងលោក មិនផឹកទឹកស្រវឹង មិននិយាយ កុហក ជាអ្នកត្រេកអរនឹងប្តីរបស់ខ្លួន មានចិត្តជ្រះថ្លា បានឲ្យបាយ ទឹក ឲ្យទានដ៏ធំទូលាយ ដោយសេចក្តីគោរព ព្រោះហេតុនោះ បានជាខ្ញុំមានសម្បុរបែបនោះ ព្រោះដំណើរនោះ ផលទើប សម្រេចដល់ខ្ញុំ ក្នុងទីនេះផង ភោគៈទាំងឡាយណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈទាំងនោះ ក៏កើតឡើង ដល់ខ្ញុំផង ប