អដ្ឋកថា សុណិសាវិមាន
បឋមសុណិសាវិមាន មានពាក្យផ្តើមថា អភិក្កន្តេន វណ្ណេន ជាដើម ។ បឋមសុណិសាវិមាននោះ កើតឡើងដូចម្តេច ។ កូនប្រសាស្រីរបស់គ្រួសារមួយ ក្នុងផ្ទះមួយនាក្រុងសាវត្ថី ឃើញព្រះថេរៈ ខីណាស្រពចូលមកបិណ្ឌបាត ក៏កើតបីតិសោមនស្សថា នេះបុញ្ញខេត្តដ៏ កំពូលមកប្រាកដដល់អញហើយ ទើបរំលែកនំមួយចំណែកដែលខ្លួនបានមកហើយ បង្អោនចូលទៅប្រគេនព្រះថេរៈដោយការអើពើ ។ ព្រះថេរៈទទួលនំ នោះ អនុមោទនាហើយក៏ទៅ ។ តមកកូនប្រសាស្រីនោះ ស្លាប់ទៅកើតក្នុង ឋានតាវត្តិង្ស ។ ពាក្យដ៏សេសទាំងអស់ ដូចគ្នាតាមដែលពោលមកហើយ ខាងដើមនោះឯង ដោយហេតុនោះ ទើបព្រះធម្មសង្គាហកាចារ្យពោលទុកថា ព្រះមហាមោគ្គល្លានសួរថា ម្នាលទេវធីតា នាងមានសម្បុរល្អ ឋិតនៅហើយ ញ៉ាំងទិសទាំងពួង ឲ្យភ្លឺដូចផ្កាយព្រឹក នាងមានសម្បុរបែបនោះ ដោយហេតុ អ្វី ផលសម្រេចដល់នាង ក្នុងទីនេះផង ភោគៈទាំងឡាយណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈទាំងនោះ ក៏កើតឡើងដល់នាងផង តើ ដោយហេតុអ្វី ម្នាលទេវធីតា មានអានុភាពច្រើន អាត្មាសូមសួរនាង នាងកាលដែលកើតជាមនុស្ស បានធ្វើបុណ្យអ្វី នាងមាន អានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់នាង ក៏ភ្លឺច្បាស់ សព្វទិស តើដោយហេតុអ្វី ។ ព្រះសង្គីតិកាចារ្យពោលថា ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះ ព្រះមោគ្គល្លានសួរប្រស្នាហើយ ក៏ដោះស្រាយនូវផលនៃកម្មនេះ ។ ទេវតាឆ្លើយថា ខ្ញុំកាលដែលកើតជាមនុស្ស ក្នុងពួកមនុស្ស ជាកូនប្រសា ក្នុងផ្ទះនៃពុកក្មេក បានឃើញភិក្ខុ ប្រាសចាក ធូលីគឺកិលេស មានចិត្តថ្លា មិនល្អក់ ខ្ញុំមានចិត្តជ្រះថ្លា បានប្រគេននំ ដល់ភិក្ខុនោះ ដោយដៃរបស់ខ្លួន លុះប្រគេននំជាចំណែកពាក់កណ្តាលហើយ ក៏រីករាយ ក្នុងនន្ទនវ័ន ព្រោះហេតុនោះ