ឧត្តរាវិមាន
( ព្រះមោគ្គល្លានសួរថា ) ម្នាលទេវធីតា នាងមានសម្បុរ ល្អ ឋិតនៅហើយ ញ៉ាំងទិសទាំងពួងឲ្យភ្លឺច្បាស់ ដូចផ្កាយព្រឹក នាងមាន សម្បុរបែបនោះ ដោយហេតុអ្វី ផលសម្រេចដល់នាង ក្នុងទីនេះផង ភោគៈ ទាំងឡាយណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈទាំងនោះ ក៏កើតឡើងដល់ នាងផង តើដោយហេតុអ្វី ម្នាលទេវធីតា មានអានុភាពច្រើន អាត្មាសូមសួរនាង នាងកាលដែលកើតជាមនុស្ស បានធ្វើបុណ្យអ្វី នាងមាន អានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់នាង ក៏ភ្លឺ ច្បាស់សព្វទិស ដោយហេតុអ្វី ។ ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះព្រះមោគ្គល្លានសួរប្រស្នាហើយ ដោះស្រាយនូវផលនៃកម្មនេះថា សេចក្តីច្រណែនក្តី សេចក្តីកំណាញ់ក្តី មានះក្តី ការលើក ខ្លួនផ្ទឹមក្តី មិនមានដល់ខ្ញុំ កាលដែលនៅគ្រប់គ្រង ផ្ទះ ខ្ញុំមិនមានសេចក្តីក្រោធ ជាអ្នកប្រព្រឹត្តតាម អំណាចភស្តា មិនមានសេចក្តីប្រមាទជានិច្ច ក្នុងការរក្សា ឧបោសថ ខ្ញុំបានរក្សាឧបោសថ ប្រកបដោយអង្គ ៨ អស់ថ្ងៃទី ១៤ ទី ១៥ និងទី ៨ នៃបក្ខផង អស់បាដិហារិយបក្ខផង ជាអ្នកសង្រួមក្នុងសីលគ្រប់កាល ជា អ្នកមានសេចក្តីសង្រួម មានការចែករលែកទាន នៅគ្រប់គ្រងវិមាន ជាអ្នក វៀរចាកបាណាតិបាត សង្រួមចាកមុសាវាទ ចាកការលួច ចាកការប្រព្រឹត្តក ន្លង ជាអ្នកឆ្ងាយចាកការផឹកនូវទឹកស្រវឹង ត្រេកអរក្នុងសិក្ខាបទទាំង ៥ ឈ្លាសវៃក្នុងអរិយសច្ច ជាឧបាសិការបស់ព្រះគោតម ដែលមានបញ្ញាចក្ខុ មានយស ខ្ញុំមានយស ដោយសីលជារបស់ខ្លួនផង ដោយយសផង រមែង សោយនូវបុណ្យ ជារបស់នៃខ្លួនខ្ញុំ ដល់នូវសេចក្តីសុខ មិនមានរោគ ព្រោះ ហេតុនោះ បានជាខ្ញុំ មានសម្បុរបែបនោះ ព្រោះដំណើរនោះ ផលទើប សម្រេចដល់ខ្ញុំ ក្នុងទីនេះផង ភោគៈទាំងឡាយ