អដ្ឋកថា ឧត្តរាវិមាន

ក្បាលទី 39 · ទំព័រ 138

ឧត្តរាវិមាន មានពាក្យផ្តើមថា អភិក្កន្តេន វណ្ណេន ជាដើម ។ ឧត្តរាវិមាន នោះមានអត្ថុប្បត្តិហេតុដូចម្តេច ។ ព្រះដ៏មានព្រះភាគគង់នៅក្នុងវត្តវេឡុវ័ន កលន្ទកនិវាបស្ថាន នាក្រុងរាជគ្រឹះ ។ សម័យ នោះ បុរសទុគ៌តម្នាក់ឈ្មោះបុណ្ណៈ អាស្រ័យរាជគហសេដ្ឋី ចិញ្ចឹមជីវិត ភរិយារបស់គាត់ឈ្មោះ ឧត្តរា ។ កូនស្រីក៏ឈ្មោះថា ឧត្តរា ព្រោះហេតុនោះ ទើបក្នុងផ្ទះ មានមនុស្សឈ្មោះថាឧត្តរាពីរនាក់ ។ ថ្ងៃមួយអ្នកនគរឃោសនា ថា មហាជនក្នុងក្រុងរាជគ្រឹះ គួរលេងនក្ខត្តឫក្ស ៧ ថ្ងៃ ។ សេដ្ឋីនោះស្តាប់ រឿងនោះហើយ និយាយនឹងបុណ្ណៈ ដែលមកអំពីព្រឹកថា នែបា កម្មករដទៃ របស់យើងបំណងនឹងលេងនក្ខត្តឫក្ស អ្នកនឹងលេងនក្ខត្តឫក្ស ឬនឹងធ្វើការ ។ បុណ្ណៈឆ្លើយថា បពិត្រលោកម្ចាស់ ធម្មតានក្ខត្តឫក្ស សម្រាប់អ្នកមានទ្រព្យ ទេតើ ចំណែកក្នុងផ្ទះរបស់ខ្ញុំ មិនមានបបរ និងអង្ករសម្រាប់បរិភោគក្នុងថ្ងៃស្អែក នក្ខត្តឫក្សមានប្រយោជន៍អ្វីសម្រាប់ខ្ញុំ ខ្ញុំបានគោ ក៏នឹងទៅភ្ជួរស្រែ ។ សេដ្ឋីពោលថា បើយ៉ាងនោះ ចូរទទួលយកគោទៅចុះ ។ បុរសនោះទទួល គោ និងន័ង្គលទៅធ្វើការ ពោលនឹងភរិយាថា នែនាង អ្នកស្រុកលេងនក្ខត្តឫក្ស ព្រោះយើងជាអ្នកក្រ ខ្ញុំក៏ត្រូវទៅធ្វើការងារស៊ីឈ្នួល ចូរនាងចម្អិនអាហារ ជា ២ ចំណែកក្នុងថ្ងៃនេះ ហើយនាំទៅឲ្យខ្ញុំ ផ្តាំហើយក៏ទៅស្រែ ។ ព្រះសារីបុត្តត្ថេរ ចូលនិរោធសមាបត្តិ ៧ ថ្ងៃហើយ ចេញអំពីនិរោធ សមាបត្តិនោះប្រមើលមើលថា ថ្ងៃនេះអាត្មាអញគួរសង្គ្រាះអ្នកណាហ្ន៎ ឃើញ បុណ្ណៈចូលក្នុងសំណាញ់ញាណរបស់លោក ពិចារណាថា បុណ្ណៈនេះ មាន