សិរិមាវិមាន (សិរីមាវិមាន)

ក្បាលទី 39 · ទំព័រ 160

( ព្រះវង្គីសត្ថេរសួរថា ) សេះទាំងឡាយ ដែល នាងទឹមហើយ ប្រដាប់ដោយគ្រឿងអលង្ការដ៏ឧត្តម មានមុខ សំយុងចុះ មានកម្លាំង មានសន្ទុះដ៏លឿន ទៅក្នុងអាកាស បាន រថទាំងឡាយ ៥០០ កើតឡើងដល់នាង សេះទាំងឡាយ ដូចជានាយសារថី ដាស់តឿនហើយ តាមហែនាង នាង មានខ្លួនប្រដាប់ហើយ ឋិតនៅលើរថដ៏ប្រសើរ ញ៉ាំងពន្លឺឲ្យភ្លឺ រុងរឿង ដូចជាភ្លើង ភ្លឺព្រោងព្រាយ នាងមានរូបដ៏ប្រសើរ មានរូបគួរមើល មិនថយថោក អាត្មាសូមសួរនាង នាងមក អំពីពួកណា ចូលមកគាល់ព្រះសម្មាសម្ពុទ្ធដ៏ប្រសើរបំផុត ។ ( ទេវតាតបថា ) អ្នកប្រាជទាំងឡាយ សរសើរទេវនិកាយណា ថាប្រសើរ ជាងពួកទេវតា ជាន់បរនិម្មិតវសវត្តី ដែលដល់នូវ ការប្រសើរដោយកាម ( ព្រោះ ) ទេវតាទាំងឡាយ ( ក្នុង ទេវនិកាយនោះ ) និម្មិតដោយខ្លួនឯង ហើយត្រេកអរ ខ្ញុំជា ស្រីអប្សរ ទ្រទ្រង់នូវរូបតាមប្រាថ្នា ចុះអំពីពួកនិម្មានរតីទេវតា នោះ មកកាន់មនុស្សលោកនេះ ដើម្បីថ្វាយបង្គំព្រះសម្មាសម្ពុទ្ធ ព្រះអង្គមិនមានអ្នកដទៃប្រសើរលើស ។ ( ព្រះវង្គីសត្ថេរសួរថា ) ក្នុងកាលមុន នាងបានប្រព្រឹត្ត សុចរិតដូចម្តេច នាងមានយសធំ ចម្រើនដោយសេចក្តីសុខ នាងមានឫទ្ធិ មិនមានអ្នកដទៃប្រសើរលើស ទៅកាន់អាកាស បាន ទាំងសម្បុររបស់នាង ក៏រុងរឿងទៅក្នុងទិសទាំង ១០ នាងមានទេវតាចោមរោមធ្វើសក្ការៈ ម្នាលទេវតា នាងច្យុតអំពី ឋានណា មកកាន់សុគតិនេះ នាងធ្វើតាមពាក្យប្រដៅអ្នកណា ចូរនាងប្រាប់ដល់អាត្មា បើនាងជាពុទ្ធសាវិកា ។ ( ទេវតាតបថា ) ខ្ញុំជ្រាស្តីបម្រើ របស់ស្តេចដ៏ប្រសើរ ( ព្រះបាទពិម្ពិសារ ) មានសិរី ក្នុងនគរដ៏ឧត្តម ដែលគេ សាងដោយល្អ ក្នុងចន្លោះនៃភ្នំ ( ទាំង ៥ មានភ្នំឈ្មោះវេភារៈ ជាដើម ) បានសិក្សាស្ទាត់ ដោយរបាំ និងចម