អដ្ឋកថា សិរិមាវិមាន (សិរីមាវិមាន)
សិរីវិមាន មានផ្តើមថា យុត្តា ច តេ បរមអលង្កតា ហយា ជាដើម ។ សិរិមាវិមាននោះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ ព្រះដ៏មានព្រះភាគ គង់នៅក្នុងវត្តវេឡុវ័ន ជាកលទ្ទកនិវាបស្ថាន ជិត ក្រុងរាជគ្រឹះ ។ សម័យនោះ គណិកាឈ្មោះសិរិមា ដែលពោលទុកក្នុង រឿងខាងដើម គឺរឿងឧត្តរាវិមាននោះឯង លះបង់ការងារដែលសៅហ្មង ព្រោះ សម្រេចសោតាបត្តិផល បានតម្កល់សលាកភត្ត ៨ សម្រាប់ ដល់សង្ឃ ។ តាំងពីពេលនោះមក ភិក្ខុ ៨ រូបមកកាន់ផ្ទះរបស់នាងជាប្រចាំ ។ នាងសិរិ មានោះ ពោលពាក្យជាដើមថា សូមលោកម្ចាស់ទទួលសប្បិ ទទួលនំស្រស់ ហើយដាក់ពេញបាត្ររបស់ភិក្ខុទាំងនោះ របស់ដែលភិក្ខុមួយរូបបានទទួល រមែងគ្រប់គ្រាន់ ដល់ភិក្ខុ ៣ រូបខ្លះ ៤ រូបខ្លះ នាងប្រគេន បិណ្ឌបាតក្នុង តម្លៃ ១៦ កហាបណៈរាល់ថ្ងៃ ។ ថ្ងៃមួយភិក្ខុមួយរូបឆាន់សលាកភត្ត ត្រង់គំនរទី ៨ ក្នុងផ្ទះរបស់នាង ហើយទៅកាន់វិហារមួយកន្លែងចម្ងាយ ៣ យោជន៍ ។ កាលណោះភិក្ខុទាំងឡាយទើបសួរភិក្ខុរូបនោះ ដែលអង្គុយក្នុងទីប្រតិបត្តិព្រះថេរៈ ក្នុងវេលា ល្ងាចថា អាវុសោ លោកទទួលភិក្ខាឯណាទើបមកទីនេះ ភិក្ខុនោះឆ្លើយថា ខ្ញុំ ទទួលសលាកភត្តសម្រាប់ទី ៨ របស់នាងសិរិមា ។ ភិក្ខុទាំងឡាយនោះ សួរទៀតថា អាវុសោ នាងសិរិមា ប្រគេនសលាកភត្តគាប់ចិត្តលោកដែរឬ ភិក្ខុនោះ ក៏ពណ៌នាគុណ របស់នាងថា ខ្ញុំមិនអាចពណ៌នាអាហារ របស់នាង បានទេ នាងប្រគេនរបស់ប្រណីតពន់ពេក របស់ដែលភិក្ខុមួយរូបបាន អាច ចែកដល់ភិក្ខុ ៣ រូបខ្លះ ៤ រូបខ្លះ តែការឃើញនាងឯណោះទេតើ ដែល សំខាន់ជាងទេយ្យធម៌របស់នាង មែនពិត ស្រីនោះ ស្អាតយ៉ាងនេះ ៗ ។ លំដាប់នោះ ភិក្ខុរូបនោះស្តាប់ពាក្យពណ៌នាគុណរបស់នាងសិរិមានោះ ហើយ សូម្បីមិនបានឃើញ ក៏កើតស្នេហាដោយ