បេសការិយវិមាន

ក្បាលទី 39 · ទំព័រ 183

( សក្កទេវរាជសួរថា ) វិមាន មានសសរជា វិការៈនៃកែវពិទូរ្យនេះ ដ៏រុងរឿងភ្លឺផ្លេកសព្វកាល ឥតមាន មន្ទិល គ្របដោយដើមឈើ ជាវិការៈនៃមាស ដោយជុំវិញ ឋានរបស់យើង កើតឡើងព្រមដោយអំណាចផលនៃកម្ម ពួកស ្ត្រីអប្សរពីកាលមុនដែលកើតក្នុងវិមាននោះ ចំនួន ១ សែន នាក់ នាងជាអ្នកមានយស កើតឡើងដោយកម្ម ជារបស់ខ្លួន នាងជាបុព្វទេវតា ញ៉ាំងរស្មីឲ្យភ្លឺតាំងនៅ ដូចព្រះចន្ទជាស្តេច នៃផ្កាយ រមែងរុងរឿង គ្របសង្កត់ពួកផ្កាយ នាងថ្កើងរុងរឿង ដោយយស ជាងពួកន្រៃស្តីអប្សរនេះ យ៉ាងនោះដែរ ម្នាល នាង មានរូបគួរមើល មិនថោកថយ នាងមកពីភពណាហ្ន៎ បានមកកើត ក្នុងភពរបស់យើងនេះ ពួកទេវតានៅឋានត្រ័យត្រ ិង្សទាំងអស់ ព្រមទាំងព្រះឥន្ទ្រ មិនឆ្អែតស្កប់ស្កល់ដោយ ការមើលនូវនាង ដូចជាពួកទេវតា នៅក្នុងឋានត្រ័យត្រិង្ស ព្រមទាំងព្រះឥន្ទ្រ មិនឆ្អែតស្កប់ស្កល់ ដោយការឃើញនូវ ព្រហ្ម ដូច្នោះដែរ ។ ( ទេវធីតាតបថា ) បពិត្រសក្កៈ ព្រះអង្គទ្រង់សួរប្រស្នា នេះនឹងខ្ញុំព្រះអង្គថា នាងច្យុតមកអំពីភពណា បានមកកើត ក្នុងទីនេះ ខ្ញុំឈ្មោះបេសការិកា កើតក្នុងបុរី ឈ្មោះពារាណសី របស់អ្នកដែនកាសីនោះ ជាអ្នកមានចិត្តជ្រះថ្លា ក្នុងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជឿស៊ប់ មិនមានសេចក្តីសង្ស័យ មាន សិក្ខាបទមិនបានដាច់ សម្រេចនូវផលទៀង ក្នុងធម៌ជាគ្រឿង ត្រាស់ដឹង មិនមានសេចក្តីទុក្ខ ។ សក្កទេវរាជត្រាស់ថា ម្នាលនាង មានចិត្តជ្រះថ្លា ក្នុង ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជឿស៊ប់ មិនមានសេចក្តីសង្ស័យ មានសិក្ខាបទមិនបានដាច់ បានសម្រេចនូវផលទៀង ក្នុងធម៌ ជាគ្រឿងត្រាស់ដឹង មិនមានសេចក្តីទុក្ខ យើងត្រេកអរនូវសម្បត្តិ របស់នាងផង នូវដំណើរមកដោយប្រពៃរបស់នាងផង នាង រុងរឿងដ