ទាសីវិមានទី ១

ក្បាលទី 39 · ទំព័រ 192

( ព្រះមោគ្គល្លានសួរថា ) ចុះនាងដែលមានពួកនារី ចោមរោម ហែហម ដើរក្រឡឹងជុំវិញ ក្នុងចិត្តលតាវ័ន ជាទីត្រេកអរ ដូចព្រះឥន្ទ្រជា ធំជាងទេវតា ញ៉ាំងទិសទាំងពួង ឲ្យភ្លឺដូចជាផ្កាយព្រឹក តើនាងមានសម្បុរ បែបនោះ ដោយហេតុអ្វី ផលសម្រេចដល់នាង ក្នុងទីនេះផង ភោគៈទាំងឡាយ ណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈទាំងនោះ ក៏កើតឡើងដល់នាង ផងតើដោយហេតុអ្វី ម្នាលទេវធីតា មានអានុភាពច្រើន អាត្មាសូមសួរនាង នាងកាលដែលកើតជាមនុស្ស បានធ្វើបុណ្យអ្វី នាងមាន អានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់នាង ក៏ភ្លឺ ច្បាស់សព្វទិស តើដោយហេតុអ្វី ។ ទេវធីតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តរីករាយ លុះព្រះមោគ្គល្លានសួរប្រស្នាហើយ ក៏ដោះស្រាយនូវផលនៃកម្មនេះថា ខ្ញុំកាលដែលកើតជាមនុស្សក្នុងពួកមនុស្ស ជាទាសី បម្រើអ្នកដទៃ ក្នុងត្រកូល ជាឧបាសិកានៃព្រះគោតម មានបញ្ញាចក្ខុ មានយស ឯសេចក្តីព្យាយាមក្នុង សាសនានៃព្រះពុទ្ធ ប្រកបដោយតាទិគុណនោះ តែងមានដល់ខ្ញុំ ទោះបីកាយ នេះចង់បែកធ្លាយទៅក៏ដោយ ក៏ការបញ្ឈប់នូវសេចក្តីព្យាយាម ក្នុងកម្មដ្ឋាន នុ៎ះមិនមានឡើយ ផ្លូវនៃសិក្ខាបទទាំង ៥ ជារបស់មានសួស្តី ជាទីក្សេម មិន មានបន្លា មិនសាំញ៉ាំ ជាផ្លូវត្រង់ ដែលសប្បុរសប្រាប់ហើយ ខ្ញុំជ្រាស្តីដល់ នូវផលនេះ ដោយសេចក្តីព្យាយាមណា លោកចូរឃើញនូវផលនៃសេចក្តី ព្យាយាមនោះចុះ ខ្ញុំជាមហេសី ជាទីស្រឡាញ់នៃសក្កទេវរាជ អ្នកញ៉ាំងអំណាចឲ្យប្រព្រឹត្តទៅ ក្នុងទេវលោកទាំងពីរ ពួកតូរ្យតន្រ្តី ៦ ហ្មឺន តែងធ្វើ នូវការសម្រើបចិត្តនៃខ្ញុំ ពួកទេវបុត្តឈ្មោះអាលម្ពៈ ១ គគ្គមៈ ១ ភីមៈ ១ សាធុវាទី ១ បសំសិយៈ ១ បោក្ខរៈ ១ សុផស្សៈ ១ ទាំងពួកនារីឈ្មោះ វីណា ១ មោក្ខា ១