អដ្ឋកថា ទាសីវិមានទី ១

ក្បាលទី 39 · ទំព័រ 194

គប្បីជ្រាបវិនិច្ឆ័យ ចិត្តលតាវគ្គទី ២ ដូចតទៅនេះថា ទាសីវិមាន មានពាក្យផ្តើមថា អបិ សក្កោវ ទេវិន្ទោ ដូច្នេះជាដើម ។ ទាសីវិមាននោះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ កាលព្រះដ៏មានព្រះភាគគង់នៅក្នុងវត្តជេតពន ឧបាសកម្នាក់ ជាអ្នកក្រុង សាវត្ថី ទៅកាន់ព្រះវិហារក្នុងពេលល្ងាច ជាមួយឧបាសកជាច្រើន ដើម្បី ស្តាប់ធម៌ ហើយចូលទៅគាល់ ព្រះដ៏មានព្រះភាគ កាលបរិស័ទចេញទៅ ហើយក្រាបទូលថា បពិត្រព្រះអង្គ ចាប់អំពីថ្ងៃនេះទៅ ខ្ញុំព្រះអង្គនឹងប្រគេន ភត្តាហារជាប្រចាំ ៤ សម្រាប់ ដល់សង្ឃ ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ត្រាស់ធម្មកថា សមគួរដល់ឧបាសកនោះ ហើយទ្រង់បញ្ជូនត្រឡប់ទៅ ។ ឧបាសកនោះ សួរភត្តុទ្ទេសកៈថា បពិត្រលោកម្ចាស់ ខ្ញុំនឹងរៀបចំភត្តាហារ ជានិច្ច ៤ សម្រាប់ ថ្វាយសង្ឃ តាំងអំពីស្អែកនេះ សូមលោកម្ចាស់ ( ៤ រូប ) មកកាន់ផ្ទះរបស់ខ្ញុំដូច្នេះ ហើយត្រឡប់ទៅផ្ទះរបស់ខ្លួន ប្រាប់រឿងនោះ ដល់ទាសី ហើយប្រាប់បញ្ជាក់ថា នាងកុំបីភ្លេចរឿងនោះអស់កាលជានិច្ច ។ ទាសីក៏ទទួលពាក្យ ។ តាមប្រក្រតី នាងមានសទ្ធាសម្បូរ ចង់ធ្វើបុណ្យ ជា ស្រីមានសីល ព្រោះហេតុនោះ ទើបភ្ញាក់អំពីព្រឹករាល់ថ្ងៃ ត្រៀមបាយ និង ទឹកដ៏ប្រណីត បោសទីអង្គុយរបស់ភិក្ខុ រៀបចំផ្ទះសម្បែងឲ្យមានរបេបោរេបោរយ ក្រាលអាសនៈ និមន្តភិក្ខុដែលមកដល់មុន ឲ្យអង្គុយលើអាសនៈទាំងនោះ ហើយទើបថ្វាយបង្គំ បូជាដោយគ្រឿងក្រអូប ផ្កា ធូមគន្ធ ( ផ្សែង ក្រអូប ) និងប្រទីប អង្គាសដោយគោរព ។ ថ្ងៃមួយនាងចូលទៅរកភិក្ខុដែលឆាន់ស្រេច ថ្វាយបង្គំហើយ ទើបសួរ យ៉ាងនេះថា បពិត្រលោកម្ចាស់ ខ្ញុំនឹងរួចផុតទុក្ខ មានជាតិជាដើមនេះបានដូចម្តេច ភិក្ខុទាំងឡាយឲ្យសរណៈ និងសីល ៥ ដល់នាង ប្រក