អដ្ឋកថា លខុមាវិមានទី ២

ក្បាលទី 39 · ទំព័រ 205

លខុមាវិមានមានពាក្យផ្តើមថា អភិក្កន្តេន វណ្ណេន ដូច្នេះ ជាដើម ។ លខុមាវិមាននោះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ កាលព្រះដ៏មានព្រះភាគគង់នៅក្នុងក្រុងពារាណសី ក្នុងពារាណសីនគរ នោះ មានទ្វារមួយឈ្មោះថា កេវដ្តទ្វារៈ ជាទ្វារស្រុកអ្នកប្រមង់ ។ ភូមិដែល តាំងនៅមិនឆ្ងាយអំពីទ្វារនោះ ក៏គេតែងស្គាល់ថា ភូមិទ្វារស្រុកអ្នកប្រមង់ ។ ត្រង់ទ្វារស្រុកនោះ មានស្រីម្នាក់ឈ្មោះ លខុមា សម្បូរដោយសទ្ធា និងពុទ្ធិ ( ប្រាជ្ញា ) ឃើញភិក្ខុទាំងឡាយ ចូលទៅតាមទ្វារនោះ ថ្វាយបង្គំហើយនិមន្ត ឲ្យទៅផ្ទះរបស់ខ្លួន ថ្វាយភិក្ខាមួយវែក ព្រោះការស្និទ្ធស្នាលនោះឯង កាល សទ្ធាចម្រើនឡើង ទើបឲ្យសាងរោងឆាន់មួយខ្នង នាំអាសនៈចូលទៅប្រគេន ភិក្ខុទាំងឡាយ ដែលចូលទៅក្នុងរោងឆាន់នោះ តម្កល់ទឹកឆាន់ ទឹកប្រើប្រាស់ បានប្រគេនបាយ នំកុម្មាស ជ្រក់ ដែលមានក្នុងផ្ទះ ដល់ភិក្ខុទាំងឡាយ នាង ស្តាប់ធម៌ ក្នុងសម្នាក់របស់ភិក្ខុទាំងឡាយ តាំងនៅក្នុងសរណៈនិងសីល ជា អ្នកមាំទាំ ចម្រើនវិបស្សនាកម្មដ្ឋាន កាលខ្វល់ខ្វាយក្នុងការចម្រើនវិបស្សនាមិ នយូរបុន្មាន ក៏តាំងនៅក្នុងសោតាបត្តិផល ព្រោះខ្លួនដល់ព្រមដោយឧបនិស្ស័យ ។ ក្នុងពេលតមកនាងធ្វើកាលកិរិយា ស្លាប់ទៅកើតក្នុងវិមានធំ នា ឋានតាវត្តិង្ស មានស្រីទេពអប្សរ ១ ពាន់ ជាបរិវារ សោយទិព្វសម្បត្តិក ្នុងវិមាននោះ ហើយត្រេកអរ ។ ព្រះមហាមោគ្គល្លាន ត្រាច់ចារិកទៅក្នុង ទេវលោកបានសួរថា ម្នាលទេវធីតា នាងមានសម្បុរល្អ ឋិតនៅហើយ ញ៉ាំងទិស