អាចាមទាយិកាវិមានទី ៣

ក្បាលទី 39 · ទំព័រ 208

( ព្រះឥន្ទ្រសួរព្រះកស្សបថា ) កាលដែលលោកម្ចាស់ ត្រាច់ទៅបិណ្ឌបាត ឈរនៅស្ងៀម មាននារីម្នាក់ កម្សត់ កំព្រា អាស្រ័យនៅផ្ទះ នៃបុគ្គលដទៃ ជ្រះថ្លា បានប្រគេនបាយក្តាំង ដល់លោកម្ចាស់ដោយដៃរបស់ខ្លួន នាងនោះលះបង់រាងកាយ ជារបស់មនុស្សហើយ ទៅកាន់ទិសណាហ្ន៎ ។ ( ព្រះថេរៈតបថា ) កាលដែលអាត្មាត្រាច់ទៅបិណ្ឌបាត ឈរស្ងៀម មាននារីកម្សត់ កំព្រា អាស្រ័យនៅផ្ទះនៃបុគ្គល ដទៃ ជ្រះថ្លា បានប្រគេនបាយក្តាំង ដល់អាត្មាដោយដៃរបស់ ខ្លួន នាងនោះលះបង់រាងកាយជារបស់មនុស្ស រួចផុតស្រឡះ ច្យុតអំពីមនុស្សលោកនេះទៅហើយ ពួកទេវតាដែលមានឫទ្ធិ ច្រើន មាននៅក្នុងជាន់និម្មានរតីណា នារីដែលជាអ្នកប្រគេន បាយក្តាំង ក៏ដល់នូវសេចក្តីសុខរីករាយ ក្នុងពួកទេវតា ជាន់ និម្មានរតីនោះ ។ ឱហ្ន៎ ទានរបស់ស្រីកំព្រាដែលបានតាំងទុក ល្អ ក្នុងព្រះថេរៈព្រះនាមកស្សបៈ ឱហ្ន៎ ទក្ខិណាសម្រេចហើយ ដោយទានដែលនាំមកអំពីផ្ទះនៃបុគ្គលដទៃ នារីណា មាន អវ័យវៈល្អទាំងអស់ ជាទីរមិលមើល មិនបានថោកថយនៃ ភស្តា គប្បីធ្វើនូវភាពនៃខ្លួនជាមហេសីនៃស្តេចចក្រពត្តិ ក៏មិន ដល់មួយចំណិតនៃចំណែក ១៦ ៗ ដង នៃការឲ្យនូវបាយក្តាំង នោះឡើយ មាសឆ្តោរ ១០០ សេះ ១០០ រថទឹមអស្សតរ កញ្ញា ១ សែន មានកុណ្ឌលជាវិការៈនៃកែវមណី ប្រដាប់ ហើយ ក៏មិនដល់មួយចំណិតនៃចំណែក ១៦ ៗ ដង នៃការឲ្យ នូវបាយក្តាំងនោះឡើយ ដំរីទាំងឡាយដ៏ប្រសើរ ១០០ នៅក្នុង ព្រៃហិមពាន្ត មានភ្លុកងដូចជាចន្ទោលនង្គ័ល មានកម្លាំង ខ្លាំង មានខ្សែដង្គន់មាស ជាពូជមាតង្គៈ មានគ្រឿងប្រដាប់ វិចិត្រហើយដោយមាស ក៏មិនដល់មួយចំណិត នៃចំណែក ១៦ ៗ ដង នៃការឲ្យនូវបាយក្តាំងនោះឡើយ បុគ្គលណាគប្បី ធ្វើនូវភាពនៃខ្លួនជាធំក្នុងទ្វីបទាំង ៤ ក