អដ្ឋកថា អាចាមទាយិកាវិមានទី ៣

ក្បាលទី 39 · ទំព័រ 210

អាចាមទាយិកាវិមាន មានពាក្យផ្តើមថា បិណ្ឌាយ តេ ចរន្តស្ស ដូច្នេះជាដើម ។ អាចាមទាយិកាវិមាននោះ កើតឡើងដូចម្តេច ។ ព្រះដ៏មានព្រះភាគ គង់នៅក្នុងវត្តវេឡុវ័នកលន្ទកនិវាបស្ថាន នាក្រុង រាជគ្រឹះ សម័យនោះក្នុងក្រុងរាជគ្រឹះ មានត្រកូលមួយ កើតអហិវាតករោគ មនុស្សក្នុងផ្ទះនោះស្លាប់ទាំងអស់ សល់តែក្មេងស្រីម្នាក់ ។ ក្មេងស្រីនោះចោល ផ្ទះ ទ្រព្យ និងស្រូវដែលនៅក្នុងផ្ទះទាំងអស់ ខ្លាចមរណភ័យ ទម្លាយជញ្ជាំង រត់ទៅ អស់នូវទីពឹង ទៅកាន់ផ្ទះរបស់អ្នកដទៃ ដែលនៅខាងក្រោយផ្ទះរបស់ នាង ពួកមនុស្សក្នុងផ្ទះនោះ អាណិតអាសូរ ឲ្យបបរ បាយ និងបាយក្តាំង ជាដើម ដែលសេសសល់ក្នុងឆ្នាំង ដល់នាង ។ នាងចិញ្ចឹមជីវិតដោយបាយ ក្តាំងរបស់បុគ្គលទាំងនោះ ។ សម័យនោះព្រះមហាកស្សបៈ ចូលនិរោធសមាបត្តិ ៧ ថ្ងៃ ចេញអំពី និរោធហើយគិតថា ថ្ងៃនេះអាត្មាអញនឹងអនុគ្រោះអ្នកណា ដោយការទទួលនូវ អាហារហ្ន៎ និងដោះអ្នកណាចាកទុគ្គតិ និងចាកទុក្ខ ឃើញទារិកានោះ ជិត ស្លាប់ និងឃើញថា កម្មដែលនាងធ្វើបានឱកាសនឹងធ្លាក់ទៅកាន់នរក គិតថា កាលអាត្មាអញទៅ ស្រីនេះនឹងឲ្យបាយក្តាំងដែលខ្លួនបានហើយ ព្រោះបុណ្យ នោះឯងនាងនឹងទៅកើតក្នុងទេវលោក ជាន់និម្មានរតី កាលបើដូច្នោះ ណ្ហើយ ចុះ អញនឹងស្រោចស្រង់ទារិកា ឲ្យផុតចាកនរក ឲ្យសម្រេច សគ្គសម្បត្តិ ដូច្នេះ ។ ក្នុងពេលព្រឹកស្លៀកដណ្តប់ហើយ កាន់យកបាត្រនិងចីវរ មានមុខ ទៅកាន់លំនៅរបស់នាង ។ កាលណោះ សក្កទេវរាជ កាឡាខ្លួន គឺបន្លំខ្លួន