ចណ្ឌាសីវិមានទី ៤
( ព្រះមោគ្គល្លានប្រាប់ថា ) នែនាងចណ្ឌាលី នាងចូរថ្វាយបង្គំ ព្រះបាទា នៃព្រះគោតមដ៏មានយស ព្រះពុទ្ធព្រះអង្គជាឥសីទី ៧ ទ្រង់ ប្រថាប់នៅដើម្បីអនុគ្រោះនាង ចូរនាងញ៉ាំងចិត្តឲ្យជ្រះថ្លា ក្នុងព្រះពុទ្ធជាព្រះអរហន្ត ប្រកបដោយតាទិគុណចុះ នាងចូរផ្គងអញ្ជលីឲ្យរហ័ស ថ្វាយបង្គំចុះ ព្រោះថា ជីវិតរបស់នាងតិចណាស់ ។ នាងចណ្ឌាលី ដែលព្រះមហាមោគ្គល្លាន មានខ្លួនអប់រំហើយ ទ្រទ្រង់ នូវសរីរៈជាទីបំផុត បានដាស់តឿនហើយ ក៏ថ្វាយបង្គំព្រះបាទា ព្រះគោតម ដ៏មានយស ក៏ស្រាប់តែមេគោបុះនាងចណ្ឌាលី ដែលកំពុងផ្គងអញ្ជលី ថ្វាយបង្គំ នូវព្រះសម្ពុទ្ធ អ្នកធ្វើនូវពន្លឺក្នុងទីងងឹតនោះ នាងចណ្ឌាលី បានដល់នូវឫទ្ធិ នៃទេវតា ចូលមកគាល់ ( នូវព្រះមហាមោគ្គល្លាន ) ជាព្រះខីណាស្រព ប្រាសចាក ធូលី មិនមានតណ្ហា ( ហើយនិយាយថា ) បពិត្រលោក មានព្យាយាម មានអានុភាពច្រើន យើងខ្ញុំសូមថ្វាយបង្គំ លោក ។ ( ព្រះថេរៈសួរថា ) ម្នាលទេវធីតា មានគុណល្អ នាង ជាអ្វី មានសម្បុរដូចជាមាស មានសរីរៈដ៏ភ្លឺ មានយសធំ ចុះមកអំពីវិមាន ប្រកបដោយវិចិត្រដ៏ច្រើន មានពួកស្រី អប្សរចោមរោម មកថ្វាយបង្គំអាត្មាដូច្នេះ ។ ( នាងចណ្ឌាលីទេវធីតាតបថា ) បពិត្រលោកម្ចាស់ដ៏ ចម្រើន ខ្ញុំឈ្មោះចណ្ឌាលី ដែលលោកម្ចាស់មានសេចក្តីព្យាយាម បញ្ជូនទៅឲ្យថ្វាយបង្គំព្រះបាទា នៃព្រះគោតម ជាព្រះអរហន្ត ដ៏មានយស លុះខ្ញុំថ្វាយបង្គំព្រះបាទាហើយក៏ ច្យុតអំពីកំណើត នៃនាងចណ្ឌាលី មកកាន់វិមាន ដ៏ប្រសើរ ដោយប្រការទាំងពួង កើតឡើងក្នុងនន្ទនឧទ្យាន មាន ស្ត្រីអប្សរ ១ ពាន់ ចោមរោម បពិត្រលោកម្ចាស់ដ៏ចម្រើន ខ្ញុំជាទេវតា ប្រសើរវិសេស ជាងស្រីអប្សរទាំងនោះ ដោយ សម្បុរ ដោយយសនិងអាយុ ជាទេ