អដ្ឋកថា ចណ្ឌាសីវិមានទី ៤
ចណ្ឌាលីវិមាន មានពាក្យផ្តើមថា ចណ្ឌាលិ វន្ទបទានិ ដូច្នេះជាដើម ។ ចណ្ឌាលីវិមាននោះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ ព្រះដ៏មានព្រះភាគ កាលគង់នៅក្នុងក្រុងរាជគ្រឹះ ក្នុងពេលទៀបភ្លឺ ទ្រង់ ចូលមហាករុណាសមាបត្តិ ដែលព្រះពុទ្ធបដិបត្តិមកហើយ កាលទ្រង់ចេញ ហើយ ប្រមើលមើលលោក បានឃើញស្រីចណ្ឌាលម្នាក់ ដែលនៅក្នុង ចណ្ឌាលិគាម ក្នុងនគរនោះឯង ត្រូវអស់អាយុ កម្មរបស់នាងត្រូវនាំទៅនរក ប្រាកដច្បាស់ហើយ ។ ទ្រង់មានព្រះទ័យ ត្រូវព្រះមហាករុណាឲ្យឧស្សាហៈ ហើយ ទើបទ្រង់ត្រិះរិះថា តថាគតនឹងឲ្យស្រីនេះ ធ្វើកម្មដែលនាំទៅកាន់ ឋានសួគ៌ នឹងឃាត់ការកើតក្នុងនរករបស់នាងដោយកម្មនោះ ឲ្យតាំងនៅក្នុង ឋានសួគ៌ ទើបយាងចូលទៅបិណ្ឌបាតកាន់ក្រុងរាជគ្រឹះ មួយអន្លើដោយមហា ភិក្ខុសង្ឃ ។ សម័យនោះ នាងចណ្ឌាលីនោះ កាន់ឈើច្រត់ចេញអំពី ព្រះនគរ ជួបព្រះដ៏មានព្រះភាគ កំពុងយាងមក បានឈរទល់មុខគ្នា ហើយ ។ ព្រះដ៏មានព្រះភាគទ្រង់ឈរ ក្នុងទីចំពោះមុខ ដូចឃាត់មិនឲ្យ នាងទៅ ។ កាលនោះ ព្រះមហាមោគ្គល្លាន ដឹងព្រះទ័យរបស់ព្រះសាស្តានិ ងការអស់អាយុរបស់ស្រីនោះហើយ កាលនឹងឲ្យនាងថ្វាយបង្គំព្រះដ៏មាន ព្រះភាគ ទើបពោលគាថា ២ ថា នែនាងចណ្ឌាលី នាងចូរថ្វាយបង្គំព្រះបាទានៃព្រះគោតម ដ៏មានយស ព្រះពុទ្ធព្រះអង្គ ជាឥសីទី ៧ ទ្រង់ប្រថាប់នៅ ដើម្បី អនុគ្រោះនាង ចូរនាងញ៉ាំងចិត្តឲ្យជ្រះថ្លា ក្នុងព្រះពុទ្ធជាព្រះ អរហន្ត ប្រកបដោយតាទិគុណចុះ នាងចូរផ្គងអញ្ជលី ឲ្យ រហ័សថ្វាយបង្គំចុះ ព្រោះថា ជីវិតរបស់នាងតិចណាស់ ។ បណ្តាបទទាំងនោះ បទថា ចណ្ឌាលិ ព្រះថេរៈហៅស្រីនោះ ដែលមាន ឈ្មោះមកអំពីកំណើត ។ បទថា វន្ទ បានដល់ ចូរថ្វាយបង្គំ ។ បទថា បទានិ បានដល់ ចរណៈ គឺព្រះ