ភទ្ទិត្ថិកាវិមានទី ៥
( ព្រះមានព្រះភាគត្រាស់សួរថា ) នាងមានសម្បុរ ខៀវផង លឿងផង ខ្មៅផង ហង្សបាទផង ក្រហមផង ចោមរោមដោយលំអងនៃផ្កាមា នពណ៌ផ្សេងៗ ទ្រទ្រង់នូវកម្រងផ្កាមន្ទាបុស្សនៅលើក្បាល ម្នាលនាងមាន ប្រាជ្ញាល្អ ដើមឈើនេះ ក្នុងពួកទេវតាដទៃគ្មានទេ ម្នាលនាងមានយស នាង កើតក្នុងពួកទេវតា នៅក្នុងស្ថានត្រ័យត្រិង្ស ដោយបុណ្យអ្វី ម្នាលទេវធីតា តថាគតសួរហើយ នាងចូរប្រាប់មក ផលនៃកម្មនេះ ដូចម្តេច ។ ( ទេវតានោះតបថា ) ជនទាំងឡាយស្គាល់ខ្ញុំថា ភទ្ទិត្ថិកា ខ្ញុំជាឧបាសិកា នៅក្នុងកិម្ពិលានគរ បរិបូណ៌ដោយសទ្ធា និងសីល ត្រេកអរក្នុងការចែករលែក នូវទានសព្វកាល ខ្ញុំមានចិត្តជ្រះថ្លាហើយ ក្នុងពួកបុគ្គលមានចិត្តត្រង់ បានឲ្យ គ្រឿងស្លៀកដណ្តប់ ភត្ត សេនាសនៈ និងគ្រឿងប្រទីប ខ្ញុំរក្សានូវឧបោសថ ប្រកបដោយអង្គ ៨ អស់ថ្ងៃ ទី ១៤ ទី ១៥ និង ទី ៨ នៃបក្ខផង អស់ បាដិហារិយបក្ខផង ជាអ្នកសង្រួមល្អក្នុងសីលទាំងឡាយសព្វកាល វៀរចាក បាណាតិបាត សង្រួមចាកមុសាវាទ ឆ្ងាយចាកការលួច ចាកការប្រព្រឹត្តកន្លង ( ចិត្តស្វាមី ) និងការផឹកនូវទឹកស្រវឹង ត្រេកអរក្នុងសិក្ខាបទទាំង ៥ ឈ្លាសវៃ ក្នុងអរិយសច្ច ជាឧបាសិការបស់ព្រះគោតម ព្រះអង្គមានបញ្ញាចក្ខុ មានការ នៅដោយសេចក្តីមិនធ្វេសប្រហែសមាន ឱកាសនៃសេចក្តីសុចរិតធ្វើហើយ មានកុសលបានធ្វើ ហើយ ច្យុតអំពីទីនោះមក មានពន្លឺភ្លឺដោយខ្លួនឯង ត្រាច់ ទៅកាន់នន្ទនវ័ន ខ្ញុំបានញ៉ាំងពួកភិក្ខុ អ្នកអនុគ្រោះដោយ ប្រយោជន៍ដ៏ក្រៃលែង និងគូនៃសាវ័កដែលមានតបៈ និង ព្រះមហាមុនីឲ្យសោយអាហារ ខ្ញុំមានឱកាសធ្វើហើយ មាន កុសលបានធ្វើហើយ ច្យុតអំពីទីនោះមក មានពន្លឺភ្លឺដោយ ខ្លួនឯង ត្រាច់ទៅកាន់នន្ទនវ័ន ខ្ញុំរក្សានូវឧបោសថប