អដ្ឋកថា សោណទិន្នាវិមានទី ៦

ក្បាលទី 39 · ទំព័រ 238

សោណទិន្នាវិមាន មានពាក្យផ្តើមថា អភិក្កន្តេន វណ្ណេន ដូច្នេះជាដើម ។ សោណទិន្នាវិមាននោះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ ព្រះដ៏មានព្រះភាគ គង់នៅក្នុងវត្តជេតពន ក្រុងសាវត្ថី សម័យនោះ ឧបាសិកាម្នាក់ ឈ្មោះថាសោណទិន្នា ក្នុងនគរនាលន្ទា មានសទ្ធា ជ្រះថ្លា ទំនុកបម្រុងភិក្ខុទាំងឡាយ ដោយបច្ច័យ ៤ ដោយគោរព មាននិច្ចសីល បរិសុទ្ធ នាងរក្សាឧបោសថ ប្រកបដោយអង្គ ៨ ប្រការ ។ នាងសោណ ទិន្នានោះ បានស្តាប់ធម៌ ដែលជាទីសប្បាយ កាលចម្រើននូវកម្មដ្ឋានក្នុង សច្ចៈ ៤ ក៏បានជាព្រះសោតាបន្ន ព្រោះដល់ព្រម ដោយឧបនិស្ស័យ ។ ក្នុងកាលតមក នាងកើតរោគឯណានីមួយ ហើយក៏ស្លាប់ទៅកើតក្នុងឋានតាវត្តិង្ស ។ ព្រះមហាមោគ្គល្លានត្ថេរ បានសាកសួរទេពធីតានោះ ដោយគាថា ទាំងឡាយ ៣ ថា ម្នាលទេវតា នាងមានសម្បុរល្អ ញ៉ាំងទិសទាំងពួងឲ្យភ្លឺច្បាស់ ដូចផ្កាយព្រឹក ឋិតនៅ នាងមានសម្បុរបែបនោះ ដោយហេតុអ្វី ផលសម្រេចដល់នាង ក្នុងទីនេះផង ភោគៈទាំងឡាយណានី មួយ ដែលជាទីគាប់ចិត្ត ភោគៈទាំងនោះ ក៏កើតឡើងដល់ នាងផង តើដោយហេតុអ្វី ម្នាលទេវធីតា មានអានុភាពច្រើន អាត្មាសូមសួរនាង នាងកាលដែលកើតជាមនុស្ស បានធ្វើបុណ្យអ្វី នាងមាន អានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់នាង ក៏ភ្លឺ ច្បាស់សព្វទិស តើដោយហេតុអ្វី ។ ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះ ព្រះមោគ្គល្លានសួរប្រស្នាហើយ ក៏ដោះស្រាយនូវផលនៃកម្មនេះថា ជនទាំងឡាយស្គាល់នូវខ្ញុំថា សោណទិន្នា ខ្ញុំជាឧបាសិកា នៅក្នុង ស្រុកនាលន្ទា ជ្រាស្តីបរិបូណ៌ដោយសទ្ធា និងសីល ត្រេកអរ ក្នុងការចែករំលែកនូវទានសព្វកាល មានចិត្តជ្រះថ្លាក្នុងពួក បុគ្គលមានចិត្តត្រង់ បានឲ្យគ្រឿងស្លៀកដណ្តប់ ភត្