អដ្ឋកថា សុនិទ្ទាវិមានទី ៨

ក្បាលទី 39 · ទំព័រ 249

សុនិទ្ទាវិមានទី ៨ មានអត្ថុប្បត្តិហេតុកើតឡើងក្នុងក្រុង រាជគ្រឹះ ក្នុងអត្ថុប្បត្តិហេតុរបស់ឧបាសិកាឈ្មោះសុនិទ្ទា គប្បីពោលក្នុងគាថា វិមានវត្ថុតាមលំដាប់ថា ជនទាំងឡាយ បានស្គាល់នូវខ្ញុំថា សុនិទ្ទា ខ្ញុំជា ឧបាសិកា ។ បេ ។ របស់ព្រះគោតម ព្រះអង្គមានបញ្ញាចក្ខុ មានយស ព្រោះ ហេតុនោះ បានជាខ្ញុំមានសម្បុរបែបនោះ ។ ពាក្យដ៏សេស ដូចគ្នាតាមន័យ ដែលពោលមកហើយ ។ ក្នុងគាថាក៏មិនមានពាក្យថ្មី ។ ពិតយ៉ាងនោះ ក្នុង គម្ពីរខ្លះ លោកក៏តាំងបាលីទុកដោយប្រើបេយ្យាល ។ ដោយហេតុនោះ ទើប ព្រះសង្គីតិកាចារ្យពោលទុកថា ព្រះមហាមោគ្គល្លានសួរថា ម្នាលទេវតា នាងមានសម្បុរល្អ ញ៉ាំងទិសទាំងពួងឲ្យភ្លឺ ច្បាស់ ដូចផ្កាយព្រឹក ឋិតនៅ ព្រោះហេតុអ្វី បានជានាងមាន សម្បុរបែបនោះ ។ បេ ។ បានជានាងមានសម្បុរភ្លឺច្បាស់ សព្វ ទិស ។ ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ ។ បេ ។ នូវផលនៃកម្មនេះថា ជនទាំងឡាយបានស្គាល់នូវខ្ញុំថា សុនិទ្ទា ខ្ញុំជាឧបាសិកា នៅក្នុងក្រុងរាជគ្រឹះ បរិបូណ៌ដោយ សទ្ធានិងសីល ត្រេកអរក្នុងការចែករំលែកនូវទាន សព្វកាល ខ្ញុំមានចិត្តជ្រះថ្លា ក្នុងពួកបុគ្គលមានចិត្តត្រង់ បានឲ្យគ្រឿង ស្លៀកដណ្តប់ ភត្ត សេនាសនៈ និងគ្រឿងប្រទីប បានរក្សា ឧបោសថ ប្រកបដោយអង្គ ៨ អស់ថ្ងៃទី ១៤ ទី ១៥ និង ទី ៨ នៃបក្ខផង អស់បាដិហារិយបក្ខផង ជាអ្នកសង្រួម ក្នុង សីលទាំងឡាយ សព្វកាល វៀរចាកបាណាតិបាត សង្រួម ចាកមុសាវាទ ឆ្ងាយចាកការលួច ការប្រព្រឹត្តកន្លង ( ចិត្តស្វាមី ) និងការផឹកនូវទឹកស្រវឹង ត្រេកអរក្នុងសិក្ខាបទទាំង ៥ ឈ្លាសវៃក្នុងអរិយសច្ច ជាឧបាសិការបស់ព្រះគោតម ព្រះអង្គ មានបញ្ញាចក្ខុ មានយស ព្រោះហេតុនោ