ភិក្ខាទាយិកាវិមានទី ១០

ក្បាលទី 39 · ទំព័រ 254

( ព្រះមោគ្គល្លានសួរថា ) ម្នាលទេវតា នាងមាន សម្បុរល្អ ញ៉ាំងទិសទាំងពួងឲ្យភ្លឺច្បាស់ ដូចជាផ្កាយព្រឹក ឋិតនៅ ព្រោះហេតុអ្វី បានជានាងមានសម្បុរបែបនោះ ។ បេ ។ បានជានាងមានសម្បុរភ្លឺច្បាស់សព្វទិស ។ ទេវតានោះដែលព្រះមោគ្គល្លានសួរហើយមានចិត្តត្រេកអរ ។ បេ ។ នូវផលនៃកម្មនេះថា ខ្ញុំកាលដែលកើតជាមនុស្សក្នុង ពួកមនុស្ស អំពីជាតិមុន ក្នុងមនុស្សលោក បានឃើញព្រះពុទ្ធ ប្រាសចាកធូលីគឺរាគៈ មានព្រះហបឫទ័យថ្លា មិនល្អក់ មានចិត្ត ជ្រះថ្លា បានថ្វាយចង្ហាន់ដល់ព្រះអង្គ ដោយដៃរបស់ខ្លួន ព្រោះ ហេតុនោះ បានជាខ្ញុំមានសម្បុរបែបនោះ ។ បេ ។ បានជាខ្ញុំមាន សម្បុរភ្លឺច្បាស់សព្វទិស ។