អដ្ឋកថា ភិក្ខាទាយិកាវិមានទី ១០
បឋមភិក្ខាទាយិកាវិមាន បឋមភិក្ខាទាយិកាវិមាន មានពាក្យផ្តើមថា អភិក្កន្តេន វណ្ណេន ដូច្នេះជាដើម បឋមភិក្ខាទាយិកាវិមាននោះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ ព្រះដ៏មានព្រះភាគគង់នៅក្នុងវត្តជេតពន ក្រុងសាវត្ថី សម័យនោះស្រី ម្នាក់នៅក្នុងឧត្តរមធុរានគរ ជិតអស់អាយុ ហើយត្រូវកើតក្នុងអបាយភូមិ ព្រះ ដ៏មានព្រះភាគ យាងចេញអំពីមហាករុណាសមាបត្តិក្នុងពេលទៀបភ្លឺ ទ្រង់ ប្រមើលមើលសត្វលោក ទ្រង់ឃើញស្រីនោះ ត្រូវកើតក្នុងអបាយភូមិ មាន ព្រះទ័យត្រូវមហាករុណាដាស់តឿនហើយ មានពុទ្ធបំណងឲ្យនាងតាំងនៅក្នុង សុគតិភូមិ ទើបយាងទៅកាន់មធុរានគរមួយអង្គឯង មិនមានភិក្ខុជាបច្ឆាសមណៈ ។ កាលទ្រង់យាងទៅ ក្នុងពេលាព្រឹកទ្រង់ស្លៀកដណ្តប់ កាន់ បាត្រ និងចីវរយាងទៅបិណ្ឌបាតក្រៅនគរ ។ សម័យនោះ ស្រីនោះ រៀបចំ អាហារទុកក្នុងផ្ទះស្រេចហើយ រក្សាទុកត្រង់ចំណែកម្ខាង កាន់ក្អមទឹក ទៅ កំពង់ទឹក យកក្អមដងទឹកហើយត្រ ឡប់ទៅកាន់ផ្ទះរបស់ខ្លួនឃើញព្រះសាស្តា ក្នុងរវាងផ្លូវ ទើបទូលថា បពិត្រព្រះអង្គ ទ្រង់បានបិណ្ឌបាតហើយឬ កាលព្រះដ៏មានព្រះភាគត្រាស់ថា គង់នឹងបាន ក៏ជ្រាបថា ទ្រង់មិនទាន់បាន បិណ្ឌបាត ទើបដាក់ក្អមទឹកចុះចូលទៅគាល់ព្រះដ៏មានព្រះភាគ ថ្វាយបង្គំហើយ ក្រាបទូលថា បពិត្រព្រះអង្គ ខ្ញុំម្ចាស់នឹងថ្វាយបិណ្ឌបាត សូមទ្រង់ទទួលចុះ ព្រះដ៏មានព្រះភាគ ទ្រង់ទទួលដោយតុណ្ហីភាព ។ ស្រីនោះដឹងថាព្រះដ៏មាន ព្រះភាគទ្រង់ទទួលហើយ ក៏ដើរទៅមុនក្រាលអាសនៈត្រង់ទីមួយកន្លែងដែល