អដ្ឋកថា ឧឡារវិមានទី ១
បារិច្ឆត្តកវគ្គទី ៣ ឧឡារវិមាន គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ ថា ឧឡារវិមាន មានពាក្យផ្តើមថា ឧឡារោ តេ យសោ វណ្ណោ ដូច្នេះ ជាដើម ។ ឧឡារវិមាននោះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ ព្រះដ៏មានព្រះភាគ គង់នៅក្នុងវត្តវេឡុវ័នមហាវិហារ ដែលជាទីឲ្យ ចំណីដល់សត្វកង្ញែន ជិតក្រុងរាជគ្រឹះ ។ សម័យនោះ ត្រកូលឧបដ្ឋាករបស់ ព្រះមហាមោគ្គល្លានត្ថេរ មានស្ត្រីម្នាក់គាប់ចិត្តក្នុងការឲ្យទាន ត្រេកអរក្នុងការចែក រលែកទាន ។ នាងឲ្យទានពាក់កណ្តាលអំពីរបស់ទំពារបស់បរិភោគដែល ជាអាហារព្រឹកដែលកើតឡើងក្នុងផ្ទះនោះ ។ ខ្លួនឯងទើបបរិភោគចំណែកពាក់កណ្តាល នោះជាខាងក្រោយ បើមិនទាន់ឲ្យទានក៏មិនបរិភោគ បើមិនឃើញបុគ្គល ដែលគួរឲ្យ ក៏ចាប់ទុក ហើយឲ្យនៅពេលដែលខ្លួនឃើញ ។ នាងឲ្យដល់ យាចកជាដើម ។ ក្នុងកាលខាងក្រោយមក មាតាបិតារបស់នាងសរសើរថា កូនស្រីរបស់ខ្ញុំចូលចិត្តឲ្យទាន ត្រេកអរក្នុងការឲ្យទាន ទើបឲ្យចំណែករបស់ នាងបន្ថែមឡើងទៀត ម្យ៉ាងទៀត មាតាកាលនឹងឲ្យ រមែងឲ្យបន្ថែមទៀត ក្នុងកាលកូនស្រីឲ្យទានមួយចំណែកទៅហើយ ។ នាងបានធ្វើការឲ្យទានចំណែក នោះៗឯង ។ ពេលវេលាកន្លងទៅយ៉ាងនេះ មាតាបិតាបានលើកកូនស្រីនោះ ដែល ចម្រើនវ័យហើយដល់កុមារក្នុងត្រកូលមួយ ក្នុងនគរនោះឯង ។ តែត្រកូល នោះជាមិច្ឆាទិដ្ឋិ មិនមានសទ្ធា មិនមានសេចក្តីជ្រះថ្លា ។ កាលនោះព្រះមហា មោគ្គល្លាននិមន្តចេញបិណ្ឌបាតតាមលំដាប់ច្រក ក្នុងក្រុងរាជគ្រឹះ បានទៅឈរ ត្រង់ទ្វារផ្ទះរបស់ពុកក្មេកនាង នាងកាលឃើញព្រះមហាមោគ្គល្លាននោះ ក៏ មានចិត្តជ្រះថ្លា និមន្តឲ្យចូលទៅក្នុងផ្ទះ ថ្វាយបង្គំហើយ កាលមិនឃើញម្តាយ ក្មេក នាងក៏កាន់យកនូវវិសាសៈ គឺភាពស្និទ្ធស្នាល ហើយយកនំដែលម្តាយ ក្មេកទ