ឧច្ឆុវិមានទី ២
( ព្រះមោគ្គល្លានសួរថា ) ម្នាលទេវតា នាងរុងរឿង ក្រៃពេក ដោយសិរីផង វណ្ណៈផង យសផង តេជះផង ដូច ព្រះចន្រ្ទ និងព្រះអាទិត្យ ញ៉ាំងផែនដីព្រមទាំងទេវលោកឲ្យភ្លឺ ច្បាស់ ឬដូចព្រហ្មរុងរឿង ជាងពួកទេវតា ព្រមទាំងព្រះឥន្ទ្រ ក្នុងឋានត្រ័យត្រិង្ស ម្នាលទេវតា អ្នកមានគុណល្អ ទ្រទ្រង់ កម្រងផ្កាឧប្បល មានគ្រឿងប្រដាប់ត្រចៀក មានសម្បុរស ្បែកដូចមាស មានខ្លួនប្រដាប់ហើយ ទ្រទ្រង់សំពត់ដ៏ឧត្តម អាត្មាសូមសួរនាង នាងជាអ្វី មកថ្វាយបង្គំអាត្មា នាងកាល កើតជាមនុស្ស ក្នុងជាតិមុន បានធ្វើអំពើអ្វី ដោយខ្លួនឯង ក្នុងកាលមុន បានសន្សំទាន ឬបានសង្រួមក្នុងសីល នាងជា ស្ត្រីមានយស បានមកកើតក្នុងសុគតិភព ដោយហេតុអ្វី ម្នាល ទេវតា អាត្មាសួរហើយ នាងចូរប្រាប់ផលនៃកម្មនេះ តើដូចម្តេច ។ ( ទេវតានោះតបថា ) បពិត្រលោកម្ចាស់ដ៏ចម្រើន ក្នុងកាល អម្បាញ់មិញ លោកម្ចាស់ បានចូលទៅកាន់ផ្ទះរបស់ខ្ញុំនេះឯង ដើម្បីបិណ្ឌបាតក្នុងស្រុក ក្នុងកាលនោះ ខ្ញុំមានចិត្តជ្រះថ្លា បាន ប្រគេនអំពៅមួយកំណាត់ ដល់លោកម្ចាស់ ដោយបីតិថ្លឹងមិន បាន ក្រោយមកម្តាយក្មេកខ្ញុំសួរដេញដោលថា ម្នាលស្ត្រីជា កូនចិញ្ចឹម នាងយកអំពៅទៅណាបាត់ ខ្ញុំមិនបានចោល មិន បានទំពាស៊ីទេ ខ្ញុំបានឲ្យដល់ភិក្ខុ អ្នកមានចិត្តរម្ងាប់ ដោយ ខ្លួនឯងទៅហើយ ( បើដូច្នោះ ) ផ្ទះនេះធំស្រេចនឹងនាង ឬ ស្រេចនឹងយើង ម្តាយក្មេក ប្រទេចផ្តាសាខ្ញុំដូច្នេះហើយក៏ចាប់ យកតាំងមកប្រហារខ្ញុំ ខ្ញុំធ្វើមរណកាល ច្យុតចាកអត្តភាពនោះ បានមកកើតជាទេវតា អំពើជាកុសលនោះឯង ដែលខ្ញុំបានធ្វើ ហើយ ខ្ញុំបានទទួលផលជាសុខដោយខ្លួនឯង ខ្ញុំភប់ប្រសព្វ ផល មួយអន្លើដោយពួកទេវតា ខ្ញុំរីករាយ ដោយកាមគុណ ៥ អំពើជាក