អដ្ឋកថា ឧច្ឆុវិមានទី ២
ឧច្ឆុវិមាន មានពាក្យផ្តើមថា ឱភាសយិត្វា បឋវឹ សទេវកំ ដូច្នេះជាដើម ។ ឧច្ឆុទាយិកាវិមាននោះ មានអត្ថុប្បត្តិហេតុ ដូចម្តេច ។ ពាក្យទាំងអស់មានពាក្យថា ព្រះមានព្រះភាគគង់នៅ ក្នុងនគររាជគ្រឹះ ជាដើម ដូចគ្នាតាមដែលពោលមកហើយ ក្នុងវិមានកន្លងមកនេះ ។ តែក្នុង ទីនេះ ផ្សេងគ្នាត្រឹមតែប្រគេនអំពៅ ត្រូវម្តាយក្មេកវាយដោយតាំង ស្លាប់ក្នុង ខណៈនោះឯង ហើយទៅកើត ក្នុងឋានសួគ៌ ជាន់តាវត្តិង្ស ។ ក្នុងរាត្រី នោះឯង នាងមកកាន់លំនៅរបស់ព្រះថេរៈ បញ្ចេញរស្មីដ៏រុងរឿងដូចព្រះចន្ទន ិងព្រះអាទិត្យ ញ៉ាំងភ្នំគិជ្ឈកូដ ឲ្យភ្លឺទួទៅ ថ្វាយបង្គំព្រះថេរៈហើយឈរផ្គង អញ្ជលីក្នុងចំណែកម្ខាង ។ លំដាប់នោះ ព្រះថេរៈ សួរនាងដោយគាថាទាំងនេះ ថា ម្នាលទេវតា នាងរុងរឿងក្រៃពេក ដោយសិរីផង វណ្ណៈផង យសផង តេជះផង ដូចព្រះចន្រ្ទ និងព្រះអាទិត្យ ញ៉ាំង ផែនដីព្រមទាំងទេវលោកឲ្យភ្លឺច្បាស់ ឬដូចព្រហ្មរុងរឿង ជាង ពួកទេវតា ព្រមទាំងព្រះឥន្ទ្រ ក្នុងឋានត្រ័យត្រិង្ស ម្នាលទេវតា អ្នកមានគុណល្អ ទ្រទ្រង់កម្រងផ្កាឧប្បល មានគ្រឿងប្រដាប់ ត្រចៀក មានសម្បុរស្បែកដូចមាស មានខ្លួនប្រដាប់ហើយ ទ្រទ្រង់សំពត់ដ៏ឧត្តម អាត្មាសូមសួរនាង នាងជាអ្វី មកថ្វាយបង្គំ អាត្មា នាងកាលកើតជាមនុស្សក្នុងជាតិមុន បានធ្វើអំពើអ្វី ដោយខ្លួនឯង ក្នុងកាលមុន បានសន្សំទាន ឬបានសង្រួមក្នុង សីល នាងជ្រាស្តីមានយស បានមកកើតក្នុងសុគតិភពដោយ ហេតុអ្វី ម្នាលទេវតា អាត្មាសួរហើយ នាងចូរប្រាប់ផលនៃ កម្មនេះ តើដូចម្តេច ។