បល្លង្កវិមានទី ៣
( ព្រះមោគ្គល្លានសួរថា ) ម្នាលទេវតា មានអានុភាព ច្រើន នាងនៅលើបល្លង្កដ៏ប្រសើរ វិចិត្រដោយកែវមណីនិង មាស ដេរដាសដោយផ្កា មានទីដេកដ៏ឱឡារិកនោះ ទាំងពួកស ្ត្រីអប្សរ របស់នាងទាំងនេះ ផ្លែងឫទ្ធិផ្សេងៗ រាំ ច្រៀង ឲ្យត្រ េកអរ ដោយជុំវិញ ម្នាលនាង មានអានុភាពច្រើន នាង បានដល់នូវឫទ្ធិនៃទេវតា នាងកាលកើតជាមនុស្ស តើបានធ្វើ បុណ្យអ្វី នាងមានអានុភាពរុងរឿង យ៉ាងនេះ ទាំងសម្បុររបស់ នាងក៏ភ្លឺច្បាស់ សព្វទិស តើដោយហេតុអ្វី ។ ( ទេវតានោះតបថា ) ខ្ញុំកាលកើតជាមនុស្ស ក្នុងពួកមនុស្ស ជាកូនប្រសាក្នុងត្រកូលស្តុកស្តម្ភ មិនមានសេចក្តីក្រោធ ប្រព្រឹត្ត តាមអំណាចរបស់ប្តី មិនប្រមាទក្នុងឧបោសថ ខ្ញុំកាលកើតជា មនុស្ស នៅក្មេងមិនទាន់ចាស់ មានចិត្តជ្រះថ្លា បានធ្វើប្តីឲ្យ ប្រោសប្រាណ បានប្រព្រឹត្តតាមសេចក្តីពេញចិត្ត ( របស់ប្តី ) ទាំងថ្ងៃទាំងយប់ ខ្ញុំជ្រាស្តីមានសីល ក្នុងកាលមុន បានវៀរចាក បាណាតិបាត មិនប្រព្រឹត្តលួច មានកាយបរិសុទ្ធ ប្រព្រឹត្ត ព្រហ្មចរិយធម៌ដ៏ស្អាត ទាំងមិនផឹកទឹកស្រវឹង មិនពោលពាក្យ កុហក បានធ្វើការបំពេញក្នុងសិក្ខាបទទាំងឡាយ ខ្ញុំមានចិត្ត ជ្រះថ្លា ជាអ្នកប្រព្រឹត្តធម៌ដ៏សមគួរ មានចិត្តត្រេកអរ បានរក្សា ឧបោសថ ប្រកបដោយអង្គ ៨ អស់ថ្ងៃទី ១៤ ទី ១៥ និង ថ្ងៃទី ៨ នៃបក្ខផង អស់បាដិហារិយបក្ខផង លុះសមាទាន នូវកុសលធម៌ដ៏ប្រសើរនេះ ដែលមានសេចក្តីសុខជាកម្រៃប្រកបដោយ អង្គ ៨ ហើយបានប្រព្រឹត្តតាមអំណាចដ៏ល្អចំពោះប្តី ជា សាវិការបស់ព្រះសុគត ក្នុងកាលមុន លុះបានធ្វើអំពើជា កុសលប្រាកដដូច្នេះ ក្នុងជីវលោកហើយ ទើបបានចំណែកនៃ ភពប្រកបដោយសម្បត្តិទិព្វវិសេស ដល់បែកធ្លាយរាងកាយ ស្លាប់ទៅ ក្នុងប